សម្តេចប៉ាបរំលឹកឡើងវិញពីការទម្លាក់គ្រាប់បែកបរមាណូកាលពីសង្គ្រាមលោកលើកទី២

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានមានបន្ទូលរំលេចអំពីគ្រោះថ្នាក់នៃការទម្លាក់គ្រាប់បែកបរមាណូ កាលពីសង្រ្គាមលោកលើកទី២ ហើយក៏បន្តអំពាវនាវឱ្យមានសន្តិភាពនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម។

សម្តេចប៉ាប បានបន្តការអំពាវនាវរបស់ទ្រង់ឲ្យយកចិត្តទុកដាក់នឹង សន្តិភាពនៅកន្លែងដែលហែកហួរដោយសង្រ្គាម ហើយអធិស្ឋានសម្រាប់ជនរងគ្រោះក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅប្រទេសប្រេស៊ីល។

សម្តេចប៉ាបបានមានបន្ទូលថា អនុញ្ញាតឱ្យយើងបន្តការអធិស្ឋានដ៏ខ្លាំងក្លារបស់យើងសម្រាប់សន្តិភាព ជាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន តំបន់​មជ្ឈិមបូព៌ា ប៉ាឡេស្ទីន អ៊ីស្រាអែល ស៊ូដង់ និងមីយ៉ាន់ម៉ា។

សម្តេចប៉ាប​​បានរំលឹកខួបនៃការទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ ហើយទ្រង់បានអញ្ជើញមនុស្សគ្រប់គ្នាឱ្យអធិស្ឋានដល់ជនរងគ្រោះនៃព្រឹត្តិការណ៍ទាំងនោះនិងអំពីសង្គ្រាមទាំងអស់។

សម្តេចប៉ាប ក៏បានអធិដ្ឋាន ដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅរដ្ឋ សៅ ប៉ូឡូ (Sao Paulo )ប្រទេសប្រេស៊ីលកាលពីថ្ងៃសុក្រ ដែលបានសម្លាប់មនុស្សទាំងអស់ចំនួន ៦១ នាក់ នៅលើយន្តហោះទាំងអស់៕

Daily Program

Livesteam thumbnail