សម្តេចប៉ាបបានចាប់ផ្តើមដំណើរទស្សនៈកិច្ចនៅសិង្ហបុរី

វ៉ាទីកង់ញូវបានរាយការណ៍ប្រទេសសិង្ហបុរីដែលមានប្រជាពលរដ្ឋជាជនជាតិ មានប្រហែល ៧៤ភាគរយ ម៉ាឡេស៊ី ១៣,៥ភាគរយ និង ឥណ្ឌា ៩ ភាគរយ បានកំពុងស្វាគមន៍វត្តមានសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ  នៅក្នុងដំណើរទស្សនៈកិច្ចចុងក្រោយ នៃដំណើរទ្រង់មកកាន់អាស៊ីនិងអូសេអានី រយៈពេល ១២ ថ្ងៃ ។​

សម្តេចប៉ាបបានយាងដល់អាកាសយានដ្ឋាន ឆាងជី នៅវេលាម៉ោងប្រមាណជា ១៤ និង ៥២ នាទី ល្ងាចថ្ងៃពុធ ទី ១១ ខែកញ្ញា ឆ្នាំ​២០២៤ ។

នៅក្នុងទីក្រុងដែលមាននិមិត្តរូបសត្វសឹង្ហ នេះ ត្រូវបានគេដឹងថា មានអ្នកគោរពសាសនាកាតូលិកសតុបប្រមាណជា ៣,៥ ភាគរយ ពោលគឺប្រមាណជា ១៧៦.០០០ នាក់ ខណៈដែលពុទ្ធសាសនាមានប្រមាណជា ៥ លាននាក់ ក្រៅពីនោះមាន មូស្លីម តាវ ហិណ្ឌូ និង អ្នកដែលមិនមានសាសនា ។

ប្រភពដដែលបានឲ្យដឹងថា ទោះបីជាគ្រិស្តបរិស័ទជាកាតូលិកតិច មែន ប៉ុន្តែពលរដ្ឋសិង្ហបុរីវាយតម្លៃខ្ពស់ចំពោះវត្តមានសម្តេចប៉ាប ហើយបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប នឹងក្លាយជាការ ​ឱកាស​មួយ​ដើម្បី «លើក​កម្ពស់​ការ​រួបរួម ការ​រួម​បញ្ចូល ការ​យល់​ចិត្ត ការ​អាណិត​អាសូរ និង​ផ្តល់​ក្តី​សង្ឃឹម​ដល់​ប្រជាជន។

ប្រភពដដែលបានបន្តថា ប្រជាជនសិង្ហបុរីភាគច្រើនសប្បាយចិត្តនៅពេលដែលសម្តេចប៉ាបបានយាងមក កាន់សិង្ហបុរី ហើយក៏ជាសារមួយបញ្ជាក់ថាប្រទេសសិង្ហបុរីជា តម្រូវការលំនៅដ្ឋាន និងសុខុមាលភាពសាធារណៈរួមមួយរបស់ពិភបលោក ។

Daily Program

Livesteam thumbnail