សម្តេចប៉ាបបរិច្ចាគរថយន្តសង្គ្រោះបន្ទាន់ទី៣ដល់មន្ទីរពេទ្យនៅអ៊ុយក្រែន
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសម្រេចបញ្ជូន លោកកាឌីណាល់ ខុនរ៉ាដ ក្រាសូវស្កី (Konrad Krajewski ) អ្នកទទួលខុសត្រូវកិច្ចការសប្បរសធម៌និងបេសកជនរបស់ទ្រង់ ទៅកាន់ប្រទេសអ៊ុយក្រែនជាលើកទីប្រាំបី ដើម្បីបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ទីបីដើម្បីជួយដល់ប្រជាជនដែលរងគ្រោះនៅក្នុងប្រទេសនេះ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងបេសកម្មលើកទី៨នៅអ៊ុយក្រែន លោកកាឌីណាល់ នឹងត្រូវធ្វើដំណើរប្រមាណជា ២០០០ គីឡូម៉ែត្រទៅកាន់ស្រុកហ្សីបូរីវ ( Zboriv )នៃតំបន់ ថេណូភិល (Ternopil ) ក្នុង ប្រទេសអ៊ុយក្រែន ដើម្បីបញ្ជូនរថយន្តសង្គ្រោះដែលបំពាក់ប្រព័ន្ធជំនួយជីវិតដើម្បីងាយស្រួលដឹកអ្នកត្រូវការសង្គ្រោះចល័តទៅកាន់មន្ទីរពេទ្យកណ្តាល។
ប្រភពដដែលបានបន្តទៀតថា ក្រៅពីរថយន្តសង្រ្គោះបន្ទាន់ លោកកាឌីណាល់ក៏នឹងនាំទៅជាមួយនឹងជំនយយជាឧសថសំខាន់ៗ និង ចាំបាច់ សម្រាប់ផ្តល់ជូនដល់មន្ទីរពេទ្យនៅក្នុងតំបន់នោះផងដែរ ។
រថយន្តសង្រ្គោះត្រូវបានគេដឹងថា គឺជាតម្រូវការដ៏ចំាបាច់ខណៈដែលទីនោះបានទទួលនិងចល័តអ្នករបួសនិងអ្នកជំងឺទាំងស៊ីវិល និង យោធាដែលរងរបួសទៅសង្រ្គោះជីវិត៕