សម្តេចប៉ាបទូលអង្វរដល់អ្នកមានសុភមង្គលថ្មី ឲ្យ​ជួយផ្សះផ្សា និងរកសន្តិភាព

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបង្ហាញនូវសុទិដ្ឋិនិយមនៅក្នុងការគាំទ្រដំណើរនៃការតែងតាំងគ្រីស្តបរិស័ទ៤រូបគឺជាជនដែលមានសុភមង្គលបំផុត។​

វ៉ាទីកង់ញូវបានរាយការណ៍ថា មរណសាក្សីទាំងបួននាក់ត្រូវបានគេដឹងថា ត្រូវ​បាន​គេ​សម្លាប់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដោយសារតែបុព្វហេតុនៃជំនឿ។

សម្តេចប៉ាបបានបង្ហាញសេចក្តីសង្ឃឹមថា មរណសាក្សីទាំង៤រូបនេះអាចជាឧទាហរណ៍នៃការស្វះស្វែងរកសន្តិភាព និងការផ្សះផ្សា ហើយទ្រង់បាន​អធិដ្ឋាន​ដើម្បីឲ្យមានការត្រួសត្រាយ​ផ្លូវ​នៃ​សន្តិភាព​​នៅ​គ្រប់​ទីកន្លែង​ដែល​មាន​សង្រ្គាម។

សម្តេចប៉ាបបានប្រកាសថា ការធ្វើទុក្ករកម្មរបស់បូជាចារ្យបួននាក់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ គឺជាសក្ខីភាពតំណាងឲ្យការលះបង់របស់ព្រះជាម្ចាស់ចំពោះប្រជារាស្រ្តរបស់ទ្រង់។​

សម្តេចប៉ាប​ក៏​បានទូលអង្វ​សុំ​ការ​អធិស្ឋាន​ជា​បន្ត​ទៀត រកផ្លូវ​នៃ​សន្តិភាពនិងការផ្សះផ្សាយនៅមជ្ឈិមបូព៌ា ប៉ាឡេស្ទីន អ៊ីស្រាអែល ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​រង​ទុក្ខ​វេទនា ក៏ដូចជានៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​នៅ​គ្រប់​តំបន់​សង្រ្គាម

Daily Program

Livesteam thumbnail