សម្តេចប៉ាបជំរុញអោយស្រ្តី និងបុរសបង្កើតប្រអប់មួយនៅក្នុងចិត្តដើម្បីព្រះជាម្ចាស់
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅដើមខែកុម្ភៈ ឆ្នាំ២០២៤បានរៀបចំពិធីថ្វាយអភិបូជាមួយដោយបានជំរុញអោយបុរស និងស្រ្តីនានាបើកចិត្តនិងរក្សាទុកបេះដូងមួយប្រឡោះសម្រាប់រិះគិតពីព្រះជាម្ចាស់ ។
នៅក្នុងពេលយាងជាអធិបតីភាពនៅក្នុងពិធីថ្វាយអភិបូជា កាលពីថ្ងៃសុក្រសប្តាហ៍មុន សម្តេចប៉ាបបានលើកទឹកចិត្តបុរស និងស្ត្រីដែលបានដាក់ចិត្តគំនិតដើរតាមព្រះជាម្ចាស់ឱ្យបើកចំហចិត្តជានិច្ច ដើម្បីទទួលព្រះវិញ្ញាណ ហើយរិះគិតអំពីព្រះជាម្ចាស់ ។
សម្តេចប៉ាបក៏បានលើកទឹកចិត្តអោយគ្រីស្តបរិស័ទរៀបចំចិត្តគំនិតនិងត្រៀមខ្លួនទទួលអំណរសប្បាយនៅក្នុងឆ្នំា២០២៥ ដែលព្រះសហគមន៍មានគម្រោងនឹងរៀបចំឡើង។
សម្តេចប៉ាបបានមានបន្ទូលថា សូមរង់ចាំដោយអត់ធ្មត់ និងប្រុងប្រយ័ត្នដើម្បីទទួលព្រះ វិញ្ញាណបរិសុទ្ធ និងការខ្ជាប់ខ្ជួនទៅព្រះជាម្ចាស់តាមការអធិស្ឋាន។
សម្តេចប៉ាបក៏បានមានបន្ទូលបន្តទៀតថា សូមបើកចិត្តគំនិតអោយទូលាយនៅក្នុងការទទួលយកទស្សនៈនិងមតិដែលសមស្របសម្រាប់យើងបន្តប្រកាស ដំណឹងល្អ ហើយត្រូវតែមានក្តីសង្ឃឹមដែលជាពន្លឺនៃជីវិត និងសេចក្ដីសង្ឃឹមនៃជីវិតរបស់យើងទាំងអស់គ្នា៕