សម្តេចតែងតាំងឯកអគ្គរាជទូតថ្មីទៅកាន់រដ្ឋនៅតំបន់បាល់ទិច

សម្តេចប៉ាបហ្រ្វង់ស៊ូកូត្រូវបានវ៉ាទីកង់ញូវរាយការណ៍ថា ទ្រង់បានសម្រេចតែងតាំងលោកអគ្គអភិបាល ហ្សក ហ្គានស្វិន (Georg Gänswein) ជាឯកអគ្គរាជទូតសន្តអាសនៈប្រចាំនៅប្រទេសបីនៅតំបន់បាល់ទិច ដែលរួមមាន លីទុយអានី អេស្តូនី និង ឡាតវៀ  ។

ការិយាល័យព័ត៌មានសន្តអាសនៈ បានប្រកាសថា សម្តេច បានសម្រេចចិត្តតែងតាំងលោកអគ្គអភិបាលដែល ជាមន្រ្តីទទួលបន្ទុកកិច្ចការនៅនិវេសនដ្ឋាននិងលេខាធិការដ្ឋានសម្តេចប៉ាបផ្ទាល់ ជាឯកអគ្គរាជទូតនៅប្រទេសទាំងបី។

លោកអគ្គអភិបាលត្រូវបានគេដឹងថា គឺជាអ្នកការទូតថ្មីដែលមានវ័យ ៦៧ ឆ្នាំ ហើយលោកត្រូវបានគេដឹងថា គឺជា ​លេខា​ឯកជន​របស់សម្តេចប៉ាបបេណេឌិកទី ១៦ នៅក្នុង​អំឡុង​ពេល​ដែល​ទ្រង់ ​ចូល​និវត្តន៍។

លោក បានទទួលការតែងតាំងសម្រាប់ថានៈជាជំនួយការសម្រេចប៉ាប នៅក្នុងឆ្នាំ២០១២​និង ទទួលងារជាអគ្គអភិបាលនៅក្នុងឆ្នាំ២០១៣ ។

លោកបានទទួលការតែងតាំងនេះបន្តពីលោកអគ្គអភិបាល ភីតា រ៉ាហ្សិក (Petar Rajič ) ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំ ប្រទេសអ៊ីតាលីនិងសានម៉ារីណូ៕

Daily Program

Livesteam thumbnail