សន្តអាសនៈ ៖ គ្រីស្តសាសនា ជាឧបករណ៍នៃសន្តិភាពសម្រាប់ពិភពលោកមួយ

លោកកាឌីណាល់ ឃើត កូច (Kurt Koch) អ្នកទទួលខុសត្រូវក្រសួងលើកកម្ពស់ឯកភាពគ្រីស្តសាសនា បានលើកឡើងថា គ្រីស្តសាសនាជាឧបករណ៍មួយនៅក្នុងការស្វែងសន្តិភាពនៅលើពិភពលោក។

ថ្លែងប្រាប់វ៉ាទីកង់ញូវ លោកកាឌីណាល់ ដែលបានដឹកនាំសប្តាហ៍នៃការអធិស្ឋានសម្រាប់ឯកភាពគ្រីស្តសាសនា  ចាប់ផ្តើមតាំងពីថ្ងៃអាទិត្យ ទី១៨ ដល់ថ្ងៃអាទិត្យ ទី២៥ ខែមករា លោកកាឌីណាល់ បានលើកឡើងថា តម្លៃជារួមរបស់គ្រីស្តសាសនាគឺកុរណា សេចក្តីស្រលាញ់ និង សន្តិភាព ដូច្នេះប្រសិនបើពិភពលោកមានឯកភាពគ្រីស្តសាសនា ក៏ជាការបើកផ្លូវទៅរកសន្តិភាពមួយ។

លោកកាឌីណាល់បានបន្តថា នៅលើពិភពលោកដែលពោរពេញដោយចរន្តផ្ទុយគ្នា គ្រឹស្តបរិស័ទគួរតែត្រូវបានប្រឈមមុខនឹងជីវភាព ក្នុងវិញ្ញាណតែមួយ។

លោកកាឌីណាល់បានបង្ហាញនូវសេចក្តីសង្ឃឹមថា គ្រីស្តសាសនានឹងអាចស្វែងរកចំណុចរួមគ្នាមួយនៅក្នុងឆ្នាំ២០៣០ ដើម្បីយកឈ្នះលើការបែកបាក់គ្នា ​តាមបំណងរបស់ព្រះយេស៊ូ៕

Daily Program

Livesteam thumbnail