សន្តអាសនៈ ! តោះអធិដ្ឋានរួមគ្នាជាមួយនឹងសម្តេចប៉ាប

ក្រសួងសារគមនាគមន៍នៃសន្តអាសនៈបានកំពុងតែដាក់ចេញនូវកម្មវិធីមួយ ដែលមានឈ្មោះថា “ អធិដ្ឋានជាមួយនឹងសម្តេចប៉ាប “ ដើម្បីលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទកសាងបណ្តាញរិះគិតពិតប្រាកដជាមួយគ្នាអំពីបញ្ហានានានៅក្នុងព្រះសហគមន៍ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា កម្មវិធី“ អធិដ្ឋានជាមួយនឹងសម្តេចប៉ាប “ នេះ ជាគំនិតផ្តួចផ្តើមមួយ ដើម្បីឲ្យគ្រីស្តបរិស័ទរួមគ្នាជាបណ្តាញហើយដាក់ប្រធានបទអធិដ្ឋានរួមគ្នាជាមួយនឹងសម្តេចប៉ាបឡេអូទី១៤។​

ប្រភពដដែលបានបន្តថា គំនិតផ្តួចផ្តើមនេះ ត្រូវបានដាក់ចេញនិងបង្ហាញកាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៦ មុនពេលវ៉ាទីកង់ចេញផ្សាយនូវសារវីដេអូបង្ហាញពីកម្មវត្ថុនៃកម្មវិធីអធិដ្ឋានប្រចាំខែមករា ដែលជាខែដំបូងនៃឆ្នាំ២០២៦ ។​

លោកបណ្ឌិត ប៉ាវឡូ រូហ្វីនី (Paolo Ruffini) អភិបាលនៃក្រសួងសារគមនាគមន៍សន្តអាសនៈបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះផ្តល់ជូននូវ ការអធិស្ឋានដ៏ស្និទ្ធស្នាល និងជាសកលជាមួយនឹងសម្តេចប៉ាបឡេអូក្នុងទម្រង់ថ្មី ស្ងប់ស្ងាត់ និងមានឥទ្ធិពល" ដែល ជាសញ្ញាដែលអាចមើលឃើញនូវឯកភាព និងការរួបរួម។

លោកបានបន្តថា បណ្តាញនឹងក្លាយជាបន្តុំ នៃកន្លែងជួបជុំសម្រាប់មនុស្សរាប់លាននាក់ ដែលមានវត្តមានទាំងនៅក្នុងលំហឌីជីថល និងនៅក្នុងការពិតជាក់ស្តែងនៃជីវិតប្រចាំថ្ងៃ៕

Daily Program

Livesteam thumbnail