សន្តអាសនៈបានប្តេជ្ញាចិត្តដើម្បីសន្តិភាពនៅក្នុងអ៊ុយក្រែន
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ បាននិយាយប្រាប់វ៉ាទីកង់ញូវថា កិច្ចខិតខំរបស់សន្តអាសនៈដែលបានធ្វើនៅអ៊ុយក្រែនគឺគ្មានអ្វីក្រៅពីបុព្វហេតុសន្តិភាពតែមួយគត់ ។
លោកបានអះអាងបែបនេះនៅក្នុងពេលដែលបានរៀបនឹងបញ្ចប់ដំណើរ បំពេញទស្សនកិច្ចរយៈពេល៦ថ្ងៃនៅ អ៊ុយក្រែន កាលពីថ្ងៃទី ២០ ខែកក្កដា កន្លងទៅថ្មីៗនេះ ។
លោកកាឌីណាល់បានបញ្ជាក់បន្ថែមថា គោលបំណងសំខាន់់របស់សន្តអសនៈដោយរួមទាំងការចូលរួមរបស់លោកនៅក្នុងដំណើរធម្មយាត្រា៦ថ្ងៃនេះ គឺដើម្បីបញ្ជាក់នូវជំហរនិងក្តីសង្ឃឹមដ៏ឥតងាករេរបស់ សន្តអាសនៈនៅក្នុងដំណើរ ការនៃការបញ្ចប់សង្រ្គាមអោយបានឆាប់រហ័សជាមួយរុស្ស៊ី ។
លោកកាឌីណាល់បានមកដល់ទីក្រុង ល្វីវ ( Lviv) ភាគខាងលិចអ៊ុយក្រែនកាលពីថ្ងៃសុក្រ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃ ដែលជាលើកទីមួយដែលលោកបានមកដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ ២០២២។
លោកកាឌីណាល់បានបញ្ជាក់ថា ព្រះសហគមន៍ជាពិសេសគឺសម្តេចប៉ាបតែងតែបានអធិដ្ឋានរាល់ថ្ងៃដើម្បីសុំសន្តិភាពនៅអ៊ុយក្រែន ហើយក៏បានធ្វើកិច្ចការជាច្រើនដោយរួមទាំងមនុស្សធម៌ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ជនស៊ីវិលនៅក្នុងប្រទេសនេះ។
លោកបានបន្តទៀតថា សន្តអសនៈបានធ្វើការតាមដាននូវដំណើរវិវន្តទៅមុខនៃស្ថានការណ៍នៅអ៊ុយក្រែនដោយសេចក្តីរន្ទត់និងតក់ស្លុត៕