សន្តអាសនៈបញ្ជាក់អត្តសញ្ញាណរបស់ អេលីនីតា ឌឹ ជេស៊ូ
សន្តអាសនៈតាមរយៈក្រសួងគ្រប់គ្រងគោលលទ្ធិនៃជំនឿ បានចេញការបញ្ជាក់យ៉ាងច្បាស់ៗទាក់ទងនឹងអត្តសញ្ញាណរបស់ ស្រ្តីម្នាក់ឈ្មោះ អេលីនីតា ឌឹ ជេស៊ូ (Elenita de Jesús) ទៅព្រះសហគមន៍កាតូលិកនៅក្នុងប្រទេស ព័រតូរីកូ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ ។
លោកកាឌីណល់ វិចទ័រ ម៉ានូអែល ហ្វេណាន់ដេ (Victor Manuel Fernández) អ្នកទទួលខុសត្រូវនៅក្រសួងគ្រប់គ្រងគោលលទ្ធិនៃជំនឿ បានចេញការបញ្ជាក់តាមលិខិតមួយច្បាប់ចុះថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៤ ដោយមានការឯកភាពដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូថា អេលីនីតា ឌឹ ជេស៊ូ មិនមែនជាព្រះនាងព្រហ្មចារិនី ម៉ារីទេ ប៉ុន្តែនាងបានគឺជាគ្រូអប់រំជំនឿ និង ជាអ្នកដែលយកចិត្តទុកដាក់នឹងកិច្ចការមនុស្សធម៌ ដូចដែលនាងបានធ្វើ ។
លោកកាឌីណាល់បានបញ្ជាក់តាមលិខិតនោះថា ព្រះសហគមន៍ពិតជាមិនអាចបដិសេធនូវតួនាទីនិងការចូលរួមរបស់ អេលីនីតា ឌឹ ជេស៊ូ បានទេ ។ ហើយការចូលរួមរបស់ អេលីនីតា ឌឹ ជេស៊ូ ពិតជាមានតម្លៃដ៏វិសេសវិសាលសម្រាប់ព្រះសហគមន៍និងប្រជារាស្រ្តព្រះជាម្ចាស់នៅប្រទេស ព័រតូរីកូ ហើយព្រះសហគមន៍ គាំទ្រនូវការចូលរួមរបស់ អេលីនីតា ឌឹ ជេស៊ូ នៅក្នុងកិច្ចការប្រកាសដំណឹងល្អ ។
លោកកាឌីណាល់បានបន្តថា នៅក្នុងនាមជាប្រជានុរាស្រ្តរបស់ព្រះជាម្ចាស់ គ្រប់គ្នាគឺសុទ្ធតែអាចចូលរួមគ្រប់សកម្មភាពដើម្បីប្រកាសដំណឹងល្អ ហើយពិតជាគាំទ្ររាល់សកម្មភាពដែលជាកម្លាំងចិត្ត ដើម្បីថ្វាយខ្លួនដល់ព្រះជាម្ចាស់ ។
អេលីនីតា ឌឹ ជេស៊ូ ត្រូវបានព្រះសហគមន៍ទទួលស្កាល់ថា ជាសាសនទូតដ៏សកម្មនៅចុង ទសវត្សរ៍នៃឆ្នាំ១៨០០ និង និងដើមទសវត្សរ៍នៃឆ្នាំ ១៩០០។