សន្តអាសនៈបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង លើកំណើននៃវោហាសាស្ត្រនុយក្លេអ៊ែរ

ថ្លែងនៅក្នុងកិច្ចប្រជុំនៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនាទីក្រុងហ្សឺណែវ លោកអគ្គអភិបាល អេទ័រ បាឡេស្តេរ៉ូ (Ettore Balestrero) ព្រមានអំពី "ការគំរាមកំហែងដែលមានស្រាប់" ដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែរ។

លោកអគ្គអភិបាល ដែលជាអ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់ សន្តអាសនៈ ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានថ្លែងទៅកាន់គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ថា សន្តអាសនៈពិតជាមានការព្រួយបារម្ភអំពីការកើនឡើងកំដៅនៃនុយក្លេអ៊ែរ។

លោកបានថ្លែងថា ការគំរាមកំហែងដែលមានស្រាប់" គឺជា"បរិយាកាសយុទ្ធសាស្ត្រដ៏តានតឹង" និង កំពុងបន្ត ហើយការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរក៏កំពុងមានទំនោរកើន។

លោកអគ្គអភិបាល បានគូសបញ្ជាក់ ដោយកត់សម្គាល់ថា ថ្មីៗនេះ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានអះអាងសារជាថ្មី អំពីភាពអសីលធម៌ ទាំងការផលិត និងការកាន់កាប់អាវុធនុយក្លេអ៊ែរ។

លោកអគ្គអភិបាលបាននិយាយបន្តទៀតថា សន្តអាសនៈព្រួយបារម្ភតាំងពី​ការបន្តកំណើននៃការចំណាយយោធាទាក់ទងនឹងអាវុធនុយក្លេអ៊ែរ" និង "ការកើនឡើងនៃវោហាសាស្ត្រ និងការគំរាមកំហែងអំពីការប្រើប្រាស់នុយក្លេអ៊ែ។

 លោក​បាន​និយាយ​ថា សកម្មភាព​បែប​នេះ​គឺ​ជា «ការ​ប្រមាថ​ចំពោះ​មនុស្សជាតិ​ទាំងមូល»

Daily Program

Livesteam thumbnail