វ៉ាទីកង់សោកស្តាយចំពោះបញ្ហាមួយចំនួននៅក្នុងពិធីបើកអូឡាំពិក
វ៉ាទីកង់ញូវបានរាយការណ៍ថា វ៉ាទីកង់ បានម្តែងការសោកស្តាយចំពោះទិដ្ឋភាពមួយចំនួននៅក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ។
ប្រភពដដែលបានបន្តថា នៅក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពដែលពិភពលោកទាំងមូលមកជួបជុំគ្នាដើម្បីចែករំលែកតម្លៃរួម មិនគួរមានការនិយាយចំអកដល់ជំនឿសាសនារបស់មនុស្សជាតិនោះទេ។
បុរីវ៉ាទីកង់បានសម្តែងការសោកស្ដាយ ចំពោះផ្នែកខ្លះនៃពិធីបើកការប្រកួតកីឡាអូឡាំពិកថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុងប៉ារីស ដែលមានចំណុចខ្លះហាក់ដូចជាប្រមាថចំពោះតម្លៃនៃសាសនា។
សេចក្តីថ្លែងការណ៍បានសរសេរថា បុរីវ៉ាទីកង់មានការសោកស្ដាយចំពោះឈុតខ្លះក្នុងអំឡុងពេលពិធីបើកការប្រកួតកីឡាអូឡាំពិកនាទីក្រុងប៉ារីស ហាក់បង្កប់នូវអត្ថន័យប្រមាថលើជំនឿសាសនា។
សេចក្តីថ្លែងការណ៍បន្តថា "នៅក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពមួយ ដែលពិភពលោកទាំងមូលមកជួបជុំគ្នាដើម្បីចែករំលែកតម្លៃរួម មិនគួរមានការនិយាយលេងសើចចំអកដល់ជំនឿសាសនារបស់មនុស្សជាតិនោះឡើយ។
បុរីវ៉ាទីកង់បានលើកឡើងថា សេរីភាពនៃការបញ្ចេញមតិមិនត្រូវបានចោទប្រកាន់នោះទេ ពោលគឺសេរីភាពបែបនេះ «ត្រូវបានកំណត់ដោយការគោរពអ្នកដទៃ»៕