វ៉ាទីកង់ផ្ញើសារចូលរួមពិធីបុណ្យ Deepavali នៅឥណ្ឌា

ខណៈដែលសាសនិកហិណ្ឌនៅឥណ្ឌា ជិតដល់ពេលត្រូវរៀបចំព្រឹត្តិការណ៍តាមជំនឿប្រចាំឆ្នាំរបស់ខ្លួន ដែលគេហៅថា  Deepavali មន្រ្តីសន្តអាសនៈបានផ្ញើសារចូលរួមអបអរ ហើយរំលេចពីតម្រូវការលើកកំពស់ភាតរភាពនិងសេចក្តីករុណា ដើម្បីសុខដុមនីយកម្មមនុស្សជាតិ ។​
លិខិតផ្ញើចេញដោយ លោកកាឌីណាល់ ចច ចាកូប កូវ៉ាកាដ (George Jacob Koovakad)​អ្នកទទួលបន្ទុកគណៈកម្មការសន្ទនាអន្តរសាសនា ជូនដល់ហិណ្ឌូសាសនិក បានអញ្ជើញ​គ្រីស្តសាសនិក និង​ហិណ្ឌូ​ឲ្យ ​រួមដៃគ្នា​ ដើម្បី​ថែរក្សា​សន្តិភាព​ក្នុងចិត្ត សហគមន៍ និង​សង្គមទាំងមូល​។ 
តាមការគ្រោងទុក​ពិធីបុណ្យ Deepavali គ្រោងនឹងត្រូវ ​ប្រារព្ធរៀបចំឡើង​នៅ​ថ្ងៃ​ច័ន្ទ ទី២០ ខែ​តុលាខាងមុខនេះ​៕

Daily Program

Livesteam thumbnail