លោក​រូហ្វីនី៖ ទំនាក់ទំនងរវាង​មនុស្ស​ជាតិ​មិន​មែន​ជា​ក្បួន​ដោះស្រាយ​បញ្ហា

នៅក្នុងសារវីដេអូមួយដែលត្រូវបានផ្ញើទៅកាន់អ្នកចូលរួមនៅក្នុងសន្និសីទស្តីអំពីការផ្សព្វផ្សាយនិងការប្រកាសដំណឹងល្អនៅតំបន់អាម៉ាហ្សូន លោកបណ្ឌិត ប៉ាវឡូ រូហ្វីនី (Paolo Ruffini) អ្នកទទួលខុសត្រូវផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់សន្តអាសនៈ បានបញ្ជាក់ជាថ្មីអំពីតម្រូវការសម្រាប់ការផ្សព្វផ្សាយ ដែលផ្តោតលើមនុស្សជាតិ។

តាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ លោកបណ្ឌិត បានឲ្យដឹងថា មូលដ្ឋានគ្រឹះនៃការផ្សព្វផ្សាយរបស់ព្រះសហគមន៍គួរតែផ្អែកលើមនុស្សជាតិ មិនមែនផ្តោតនៅលើក្បួនដោះស្រាយបញ្ហានានានៅក្នុងសង្គមឡើយ។​

លោកបណ្ឌិតក៏បានចែករំលែកនូវគន្លឹះក្នុងការស្វែងរកឡើងវិញនូវ ផ្លូវទៅកាន់ការប្រាស្រ័យទាក់ទងរបស់មនុស្សពេញលេញ" "ប្រាជ្ញានៃបេះដូង" សម្រាប់ការទំនាក់ទំនង។

លោកបានលើកឡើងដោយ សង្កត់ធ្ងន់លើសារៈសំខាន់ នៃការប្រាស្រ័យទាក់ទងគ្នាថា ជាមធ្យោបាយមួយដើម្បីលើកកម្ពស់ការរួបរួមក្នុងចំណោមប្រជាជន ខណៈពេលដែលរក្សាភាពខុសគ្នានៃវប្បធម៌របស់ពួកគេ។

លោកបណ្ឌិតបានបន្តថា ការប្រាស្រ័យទាក់ទង គឺវាបម្រើដល់ការបង្រួបបង្រួមនូវអ្វីដែលត្រូវបានបែងចែក" ហើយដូចនោះវាគឺជាការរួមផ្សំ នោះគឺជា "អំណោយទៅវិញទៅមក" ដែលកើតចេញពីទំនាក់ទំនងដែលត្រូវបានបង្កើតឡើង "ដោយការនិយាយ ការស្តាប់ និងការយល់ដឹងពីគ្នាទៅវិញទៅមក។

លោកបណ្ឌិតបានបន្តទៀតថា អំណោយផលដែលបានចែករំលែកតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយ តែងតែផ្សារភ្ជាប់ភាពខុសប្លែកគ្នារបស់យើង ធ្វើឱ្យយើងជាសមាជិកអាចយល់គ្នា និងជួយ ឆ្លុះបញ្ចាំងពីរបៀបដែលអ្វីៗដែលយើងទាំងអស់មានទំនាក់ទំនងគ្នាទៅវិញទៅមក។

លោកបាននិយាយថា ការប្រាស្រ័យទាក់ទងប្រកបដោយមនុស្សធម៌ គឺចាំបាច់ដើម្បីទប់ទល់នឹង "ការឈ្លានពានអាណានិគមលើប្រព័ន្ធផ្សព្វផ្សាយ" ដើម្បី "កសាងពិភពលោកឱ្យកាន់តែប្រសើរឡើង" យើងត្រូវការ "ការនិទានរឿង" ផ្សេងៗគ្នាដែល "មិនចុះចាញ់នឹងអំពើអាក្រក់" និង ប្រព័ន្ធទំនាក់ទំនងដែល "ផ្អែកលើមនុស្សជាតិ" ជាជាងលើបច្ចេកវិទ្យា ឬក្បួនដោះស្រាយ ដែលលើកទឹកចិត្តឱ្យមានការសន្ទនា និងរួមគ្នាដោះស្រាយបញ្ហា៕

Daily Program

Livesteam thumbnail