លោកអភិបាលព្រះសហគមន៍កាតូលិកអាមេរិកជំរុញឱ្យយកចិត្តទុកដាក់លើតម្លៃនៃជីវិតមនុស្ស

បន្ទាប់ពីផ្ទុះករណីហិង្សាដោយភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធនៅទីក្រុង មីនីប៉ូលីស ( Minneapolis) ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកអាមេរិកបានអំពាវនាវឱ្យមានការអត់ធ្មត់ ករុណា និងការគោរពចំពោះជីវិតមនុស្សគ្រប់រូប។

វ៉ាទីកង់ញូវបានរាយការណ៍ថា ភាពតានតឹងកំពុងកើនឡើងខ្ពស់នៅក្នុងទីក្រុង មីនីប៉ូលីស  រដ្ឋ មីនីសូតា ( Minnesota ) សហរដ្ឋអាមេរិក បន្ទាប់ពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិកបានបាញ់សម្លាប់ គិលានុបដ្ឋាក អាយុ៣៧ឆ្នាំម្នាក់។

រដ្ឋាភិបាលសហព័ន្ធបានចោទប្រកាន់ថា បុរសរូបនោះកាន់កាំភ្លើង ហើយបានធ្វើអន្តរាគមន៍ ខណៈដែលភ្នាក់ងារ បានកំពុងតែចាត់វិធានការលើស្ត្រីឥន្តោប្រវេសន៍ម្នាក់នៅតាមផ្លូវ ប៉ុន្តែវីដេអូពីកន្លែងកើតហេតុបង្ហាញថា បុរសរូបនោះកាន់ទូរស័ព្ទ មិនមែនកាំភ្លើងទេ ខណៈពេលដែលគាត់ជួយតវ៉ាចំណាត់ការរបស់អាជ្ញាធរ ដែលកំពុងតែប្រមាញ់ជនឥន្តោប្រវេសន៍។

ក្រោយផ្ទុះករណីនេះ អ្នកតវ៉ារាប់ពាន់នាក់បានចេញតាមដងផ្លូវនៃទីក្រុង​នោះ នៅថ្ងៃបន្ទាប់ ហើយពិធីរំលឹកវិញ្ញាណក្ខន្ធជាច្រើនត្រូវបានធ្វើឡើងសម្រាប់លោក កាលពីចុងសប្តាហ៍។

កាលពី​​ជាងពីរសប្តាហ៍ ភ្នាក់ងារអនុវត្តច្បាប់អាមេរិក បានសម្លាប់ស្រ្តី​ជាតិ​អាមេរិក​អាយុ ៣៧ម្នាក់ផ្សេងទៀតផងដែរ​នៅទីក្រុងដដែលនេះ៕​

Daily Program

Livesteam thumbnail