លោកអគ្គអភិបាលកាន់ធឺបូរី អំពាវនាវឱ្យមានសន្តិភាពចំពេលមានកុបកម្មនៅចក្រភពអង់គ្លេស
នៅពេលដែលកុបកម្មនៅតែបន្តកើតមានក្នុងចក្រភពអង់គ្លេស លោក ចាស្ទីន វេលប៊ី (Justin Welby) អគ្គអភិបាលនៃព្រះសហគមន៍កាន់តឺបូរី (Canterbury) បានបង្ហាញការសោកស្តាយ ចំពោះការកើនឡើងនៃចំនួនជនរងគ្រោះនៃអំពើហិង្សា ដោយអំពាវនាវឱ្យមានសន្តិភាព និងរៀបចំជាបាតុកម្មអហិង្សាជាដំណោះស្រាយអំណោយផលបន្ថែមទៀតចំពោះជម្លោះ។
នៅអង់គ្លេសថ្មីៗនេះបានផ្ទុះបាតុកម្មដ៏អាក្រក់មួយ ប្រឆាំងនឹងពួកអ៊ីស្លាម ដោយក្រុមអ្នកតវ៉ាបានរួបរួមគ្នាប្រឆាំងនឹងការស្អប់ខ្ពើម និងភាពឃោរឃៅដោយនិយាយថា ពលរដ្ឋអង់គ្លេសគ្រប់រូប "មានសិទ្ធិទទួលការគោរព និងការទទួលខុសត្រូវក្នុងការគោរពអ្នកដទៃ។
នៅក្នុងស្ថានភាពនេះ លោកអគ្គអភិបាល បាននិយាយថា លោកសូមចូលរួមជាមួយក្រុមអ្នកតវ៉ាតាម ការអធិស្ឋាន ផ្សព្វផ្សាយក្តីសង្ឃឹមសម្រាប់សន្តិភាពដល់សហគមន៍ទាំងអស់ដែលរងផលប៉ះពាល់ សម្រាប់អ្នករបួស និង ប៉ូលីសដែលកំពុងស្វែងរកការស្តារសណ្តាប់ធ្នាប់សាធារណៈ និងកន្លែងគោរពបូជា និងប្រជាជនដែលមានជំនឿ និងសុច្ឆន្ទៈផ្សេងៗគ្នា។
លោកអគ្គអភិបាលបានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ BBC 4 ដោយសង្កត់ធ្ងន់ថា ការតវ៉ាដោយសន្តិវិធីនឹងមានឥទ្ធិពលខ្លាំងជាងកុបកម្មហិង្សា១ម៉ឺនដង ។
សារនេះធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភចំពោះសុវត្ថិភាពនៅក្នុងតំបន់ជាច្រើនរបស់ចក្រភពអង់គ្លេសដែលបន្តកើនឡើងនៅពេលដែលមនុស្សកាន់តែច្រើនបានចូលរួមនឹងការតវ៉ា និងដើរតាមដងផ្លូវនៃទីក្រុងឡុងដ៍ ប៊ឺមីងហាំ យ៉កសៀ និងមឺស៊ីស៊ី៕