លោកស្រី ជា សិរី ជាប់ជា ទេសាភិបាលធនាគារកណ្តាលដែលចំណាត់ថ្នាក់ A- លើពិភពលោក ឆ្នាំ២០២៤

ទស្សនាវដ្តីអន្តរជាតិ Global Finance បានផ្តល់ណាត់ថ្នាក់ A- ដល់លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ​ជាទេសាភិបាលមួយដែលដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាពប្រចាំឆ្នាំ២០២៤ នៅលើពិភពលោក។​

លោកស្រី ជា សិរី បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រីនៅថ្ងៃទី​២៥​ ខែសីហា ឆ្នាំ​២០២៤ថា ៖ «ខ្ញុំមានកិត្តិយសដែលបានជាប់ជា ទេសាភិបាលធនាគារកណ្តាលដែលចំណាត់ថ្នាក់ A- លើពិភពលោក ឆ្នាំ២០២៤»។

នៅក្នុងចំណាត់ថ្នាក់នេះក៏មានទេសាភិបាលធនាគារកណ្តាលល្បីៗមួយចំនួនទៀតដែរ ដូចជា លោកស្រី Christine Lagarde ពីធនាគារកណ្តាលអឺរុប, លោក Jerome Powell ពីធនា គារកណ្តាលអាមេរិក និងលោក Perry Warjiyo ពីធនាគារកណ្តាលប្រទេស ឥណ្តូណេស៊ី។

លោកស្រី ជា សិរី ថា ៖ «ចំណាត់ថ្នាក់នេះជាសក្ខីភាពនៃកិច្ចប្រឹងប្រែង និងប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញការងាររបស់មន្រ្តីគ្រប់ជាន់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា រយៈពេល១ឆ្នាំកន្លងមកនេះ»។

សូមបញ្ជាក់ដែរថា ទស្សនាវដ្តី Global Finance បានដាក់ចំណាត់ថ្នាក់នេះ ដោយជ្រើសចេញពីក្នុងចំណោមថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ ប្រទេស តាមរយៈការពិនិត្យលើប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយវត្ថុគ្រប់គ្រ​ងអតិផរណា និងអត្រាការប្រាក់៕

 

 

 

Daily Program

Livesteam thumbnail