លោកបូជាចារ្យសាឡេស៊ានម្នាក់ប្រកាសផ្សព្វផ្សាយព្រះគម្ពីរជា ៤៤ ភាសាតាមរយៈវេទិកាឌីជីថល

ក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកនៃប្រទេសឥណ្ឌា (CBCI) បានអបអរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានរបស់លោក បូជាចារ្យ ជូគុតធី ថូម៉ាស (Joskutty Thomas)ណនៃក្រុម​បព្វជិត​សាលេស៊ានដុនបូស្កូ ដែលបានចូលរួមចំណែកចងក្រងឯកសារព្រះគម្ពីជា៤៤ភាសារតាមរយៈវេទិកាឌីជីថល។

ព្រះគម្ពីឌីជីថលទាំង៤៤ភាសានេះត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពី ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយអនុញ្ញាតឲ្យគ្រីស្តបរិស័ទអាចចូលទៅអានព្រះគម្ពីរ តាមរយៈកម្មវិធីទូរស័ព្ទឆ្លាតវៃ និងគេហទំព័រ ក្រោយការជួយគាំទ្រដោយក្រុមសាសនទូតសាឡេស៊ាន និង សាលាដុនបូស្កូ នៅភាគឥសាន្តនៃប្រទេសឥណ្ឌា។​

ព្រះគម្ពីរឌីជីថលនេះមាន ៤៤ ភាសា ដោយរួមទាំង ១៨ ភាសានៅភាគឥសាន្តនៃប្រទេសឥណ្ឌា។

ភាសាទាំងនេះជាភាសាតំបន់សម្រាប់​ជនជាតិដើមភាគតិច និង​ដើម្បីប្រកាសដំណឹងល្អដល់ពួកគេ​នៅក្នុងតំបន់នោះ៕

Daily Program

Livesteam thumbnail