លោកកាឌីណាល់ហ្វីលីពីនជំរុញឲ្យគ្រីស្តបរិស័ទចូលរួមចែករំលែកអំណរសប្បាយ
លោកកាឌីណាល់ ល្វីស អេនតូនីញ៉ូ តាក្លេ (Luis Antonio Tagle) មន្រ្តីជាន់ខ្ពស់របស់សន្តអាសនៈបានលើកទឹកចិត្តឲ្យគ្រិស្តបរិស័ទយកចិត្តទុកដាក់ចែករំលែកនូវអំណរសប្បាយរបស់ព្រះជាម្ចាស់ដល់មនុស្សជាតិនានា ។
លោកកាឌីណាល់បានថ្លែងទៅកាន់គ្រិស្តបរិស័ទនៅទីក្រុងអ៊ីដ្យាប៉ូលីស ( Indianapolis )រដ្ឋ អ៊ីនដ្យាណា (Indiana ) កាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដាថា យើងជាគ្រិស្តបរិស័ទសូមធ្វើការប្តេជ្ញាចិត្តជាថ្មីនៅក្នុងការ ការប្រែចិត្តគំនិតចំពោះជំនឿលើព្រះគ្រីស្ត។
លោកកាឌីណាល់បានបន្តថា គ្រប់គ្នាគឺសុទ្ធតែមានបេសកម្មនៅក្នុងការការប្រកាសនិងចែករំលែកនូវដំណឹងល្អ ។
លោកកាឌីណាល់ដែលជាអ្នកទទួលខុសត្រូវនៅក្រសួងអប់រំជំនឿ នៃសន្តអសនៈបាន ជំរុញឲ្យគ្រីស្តបរិស័ទរិះគិតពី ជីវិតផ្ទាល់ខ្លួន និងពិភពលោកអំពីតួនាទីនិងភារកិច្ច ជាជាងគ្រាន់តែមើលឫសកម្មភាពណាមួយនោះត្រឹមតែជាសមិទ្ធផល។
លោកបានបន្តថា គ្រីស្តបរិស័ទ គួតែសិក្សានិងរិះគិតធំពីទស្សនៈនិង ការខ្នះខ្នែងជាអ្នកអប់រំជំនឿ៕