រុក្ខជាតិបុរាណមួយដើមត្រូវបាន គេនាំយកមកដាំនៅសួនច្បារបុរីវ៉ាទីកង់

ដើមជីងហ្គោប៊ីឡូបា ( ginkgo biloba)ដែលជាដើមឈើឫជារុក្ខជាតិបុរាណមួយប្រភេទនៅក្នុងប្រទេសអ៊ីតាលី ត្រូវបាននាំយកមកដាំជានិមិត្តរូបនៅសួនច្បារបុរីវ៉ាទីកង់ កាលពីចុងសប្តាហ៍កន្លងទៅ។

វ៉ាទីកង់បានឲ្យដឹងថា ដើមឈើនោះ គឺដើមឈើស្ថិតនៅក្នុងប្រភេទរុក្ខជាតិកម្រដែលគេចាត់ទុកថាជារុក្ខជាតិធន់នឹងជីវិតនិងមានអំបូរដុះលូតលាស់នៅលើផែនដីតាំងពី ២០០ លានឆ្នាំមុន។

វាត្រូវបានគេចាត់ទុកថា ជាផូស៊ីលរស់នៃអេកូឡូស៊ីនៅក្នុងប្រទេសអ៊ីតាលី ហើយត្រូវបានគេចាត់ទុកថា ជាដើមរុក្ខជាតិគំរូតំណាងឲ្យខាងវិញាណ និង ជារតនៈវត្ថុធម្មជាតិដ៏ ស័ក្តិសមសម្រាប់តំណាងដំណើរវិវត្តន៍ទៅរបស់សង្គមមនុស្ស។​

វាត្រូវបានគេអះអាងថា គឺជាជានិមិត្តរូបនៃតុល្យភាព ការចងចាំ ភាពធន់ និងការផ្លាស់ប្តូរ ក៏ដូចជាភាពរឹងមាំនិងធន់ ទោះបីជាវារងការគំរាមកំហែងដោយបញ្ហាធម្មជាតិជាច្រើននៅក្នុងវដ្តនៃធម្មជាតិក៏ដោយ៕

Daily Program

Livesteam thumbnail