រថយន្តដឹកដីបុករថយន្តក្នុងក្បួនប្រតិភូរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បង្ករឱ្យមនុស្ស​​ ៣នាក់ រងរបួស

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បានកើតឡើងនារសៀលថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២៤នេះ ដែល​ធ្វើឱ្យ​មនុស្សចំនួន ៣នាក់ បានរងរបួសធ្ងន់ស្រាល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តបែនដឹកដី បាន​បុក​ក្បួនប្រតិភូរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ លើកំណាត់ផ្លូវជាតិលេខ៥៦ ក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ក្នុងចំណោមអ្នករងរបួសទាំង ៣នាក់ ក្នុងនោះមានម្នាក់ជាក្មួយស្រី និងជាពិធីការរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី។

ជនរងគ្រោះដែល​ត្រូវបានស្គាល់អត្តសញ្ញាណមានឈ្មោះ ជា គឹមធិបតី ​បានរងរបួសធ្ងន់ត្រង់ជង្គង់ និងម្នាក់ទៀតឈ្មោះ ជា ស្រីណែត ជាក្រុមការងារ បានរងរបួសស្រាល៕

Daily Program

Livesteam thumbnail