រដ្ឋាភិបាល​បារាំង​ព្រមាន​ពី​ការ​គំរាម​កំហែងរបស់​ភេរវជនលើគ្រីស្តបរិស័ទ

រដ្ឋាភិបាលបារាំងកំពុងជំរុញឱ្យមាន "ការប្រុងប្រយ័ត្នបំផុត" នៅពេលប្រឈមមុខនឹងការគំរាមកំហែងភេរវកម្ម នៅតាមកន្លែងគោរពបូជានានានៅក្នុងប្រទេស។ នេះបើតាមទីភ្នាក់ងារព័ត៌មានកាតូលិក។​

លោក ហ្សេរ៉ាល់ ដាម៉ានីន ( Gérald Darmanin) រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​បាន​ព្រមាន​មន្ត្រី​ក្នុង​តំបន់​តាម​សារ Telegram ​មួយ​កាលពី​ថ្ងៃ​អង្គារថា ​ប្រទេស​នេះ​ស្ថិត​ក្នុង​ការប្រុងប្រយ័ត្ន “កម្រិត​ខ្ពស់​ចំពោះលទ្ធភាពនៃ​ការ​គំរាមកំហែង​ភេរវកម្ម​”។

លោកបានបញ្ជាក់ថា "រាល់ការជួបជុំ ក្បួនដង្ហែ និងធម្មយាត្រា" នៅកន្លែងដែលមានទំនាក់ទំនងជាមួយកម្មវិធីរំលឹកដល់ព្រះនាងម៉ារី កំពុងប្រឈមមុខនឹងគ្រោះថ្នាក់។

ក្រៅពីនោះសមត្ថកិច្ចបារាំងក៏បានជូនដំណឹងដល់អាណាព្យាបាលក្នុងតំបន់ថា «ត្រូវតែមានការប្រុងប្រយ័ត្នជាខ្លាំង ជាពិសេសទាក់ទងនឹងបាតុកម្ម និងទីកន្លែងសាសនានានា»។

លោក​រដ្ឋមន្រ្តីក៏បាន​ណែនាំ​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​មាន​ទំនាក់ទំនង​ជា​ប្រចាំ​ជាមួយ​នឹង​កន្លែង​សាសនា និង​ត្រូវ​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​បន្ថែម​ទៅ​កាន់​ទីតាំង​ដែល​មាន​ភាព​រសើប​ជាង​នេះ។

លោក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងក៏បានណែនាំដល់មន្ត្រីក្នុងតំបន់ឱ្យផ្តល់យោបល់ដល់មេដឹកនាំសាសនា លើវិធានការការពារសន្តិសុខ ដើម្បីស្វែងរកបុគ្គល ឬយានជំនិះគួរឱ្យសង្ស័យនៅមុខកន្លែងគោរពបូជានានា។

រដ្ឋាភិបាលបារាំងក៏ត្រូវបានគេរាយការណ៍ថានឹងដាក់ពង្រាយកងកម្លាំងប្រឆាំងភេរវករ នៅតាមកន្លែងធម្មយាត្រាសំខាន់ៗ ដូចជាទីសក្ការបូជារបស់ព្រះនាង​ម៉ារី​នៅ​ក្រុង​លួដ៍ (Lady of Lourdes) ជាទីដែលគ្រីស្តបរិស័ទ ជាង​៣ម៉ឺន នាក់ត្រូវបានគេរំពឹងថានឹងប្រមូលផ្តុំគ្នាក្នុងពិធីបុណ្យក្នុង​សប្តាហ៍នេះ

Daily Program

Livesteam thumbnail