រដ្ឋាភិបាលខេត្តស៊ីនប្រកាសធានាសន្តិសុខជូនព្រះសហគមន៍កាតូលិកក្នុងអំឡុងសប្តាហ៍ពិសិដ្ឋ

រដ្ឋាភិបាលខេត្តស៊ីន(Sindh)ក្នុងប្រទេសប៉ាគីស្ថានបានប្រកាសធានាដល់ថ្នាក់ដឹកនាំនៃព្រះសហគមន៍ កាតូលិកការ៉ាជីទាក់ទងនឹងសន្តិសុខ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសប្តាហ៍ពិសិដ្ឋ។

លោកបូជាចារ្យ អាធួរ ឆាលឡេស ( Arthur Charles ) បម្រើ​ការងារ​នៅ​ក្នុង​ព្រះសហគមន៍អគ្គភូមិភាគក្រុង ការ៉ាជី បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំរដ្ឋាភិបាលផ្តល់សន្តិសុខសម្រាប់ពិធីបុណ្យសាសនារបស់យើង ប៉ុន្តែឆ្នាំនេះយើងបានស្នើសុំវិធានការបន្ថែម ដោយគិតគូរពីស្ថានភាពច្បាប់ និងសណ្តាប់ធ្នាប់ដែលមានស្រាប់ ក៏ដូចជាកង្វល់សន្តិសុខទូទៅ។

កាលពីពាក់កណ្តាលខែមីនា ថ្នាក់ដឹកនាំព្រះសហគមន៍កាតូលិ៧ រូប ដែលដឹកនាំដោយលោកបូជាចារ្យ បានជួបជាមួយមន្ត្រីនៃក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាអំពីការរៀបចំសន្តិសុខ។

ក្រោយមក នៅថ្ងៃទី១៨ ខែមីនា ក្រសួងមហាផ្ទៃនៃខេត្តស៊ីនបានចេញសេចក្តីណែនាំមួយ ដោយអំពាវនាវដល់ស្នងការ និងស្នងការរងនៃការ៉ាជី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីប៉ូលីសប៉ាគីស្ថាន និងប៉ូលីសចរាចរណ៍ ឲ្យផ្តល់អាទិភាពដល់សន្តិសុខ និងធានាការការពារជាអតិបរមាសម្រាប់ព្រះវិហារ និងសហគមន៍គ្រីស្តសាសនាក្នុងអំឡុងពេលពិធីបុណ្យសប្តាហ៍ពិសិដ្ឋ៕

Daily Program

Livesteam thumbnail