រដ្ឋមន្ត្រីការបរទេសអាមេរិក៖ គ្មានពេលខ្ជះខ្ជាយ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា
លោក អេមថូនី ប្លីនឃេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបាននិយាយថាគ្មានពេលវេលាត្រូវខ្ជះខ្ជាយដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។នេះបើតាមសេចក្តីរាយការណ៍ដោយវ៉ាទីកង់ញូវ ។
លោកបាននិយាយពេលបញ្ចប់ដំណើរដំណើរទស្សនៈកិច្ចនៅ មជ្ឈិមបូព៌ាចុងក្រោយបង្អស់ ថា ក្រុមហាម៉ាស់ចាំបាច់ត្រូវយល់ព្រមចំពោះ "សំណើរ" សម្រាប់បទឈប់បាញ់ ដើម្បីឲ្យភាគីទាំងពីរអាចបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាព។
លោក ក៏បានបញ្ជាក់សារជាថ្មីថា សហរដ្ឋអាមេរិកនឹងមិនយល់ព្រមចំពោះការកាន់កាប់តំបន់ហ្គាហ្សារយៈពេលវែងណាមួយដោយទាហានអ៊ីស្រាអែលឡើយ។
ពាក់ព័ន្ធនឹងផែនការសម្របសម្រួលនេហ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ មេដឹកនាំអ៊ីស្រាអែលបានបង្ហាញភាពមិនច្បាស់លាស់។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រាប់ក្រុមគ្រួសារចំណាប់ខ្មាំងថា លោកមិនច្បាស់ថាតើកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាសអាចត្រូវបានរកឃើញឬអត់នោះទេ។
លោកបាននិយាយថា អ៊ីស្រាអែលនឹងមិនយល់ព្រមដកថយ ការគ្រប់គ្រងច្រករបៀងពីរនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជាតម្រូវការសំខាន់ដោយក្រុមហាម៉ាស់ ឡើយ ។
នៅពេលដែលការចរចារកំពុលតែមានការសម្របសម្រូលនោះ អ៊ីស្រាអែលនៅតែបន្តការវាយប្រហារជាបន្តបន្ទាប់នៅហ្គាហ្សានិងនៅតាមព្រំដែនជាមួយនឹងលីបង ។