យុវជន៥ម៉ឺននាក់ធ្វើធម្មយាត្រាមកដល់រ៉ូមនៅសប្តាហ៍នេះ

នៅសប្តាហ៍នេះយុវជននិងយុវនារីគ្រិស្តបរិស័ទរហូតដល់ទៅ ៥ ម៉ឺននាក់នឹងមកដល់ទីក្រុងរ៉ួម តាមរយៈកម្មវិធីធម្មយាត្រាមួយ ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។

លោកឌីណាល់ ជេន ក្លូត ហូឡឺរិច (Jean-Claude Hollerich) បានមានប្រសាសន៍ថា ពួកគេកំពុងតែធ្វើដំណើរមកកាន់ទីក្រុងរ៉ូម ក្រោមការរៀបចំដោយអ្នកស្ម័គ្រចិត្តនៃអង្គការធម្មយាត្រាអន្តរជាតិ (International Pilgrimage of Altar Servers)។
លោកបានអះអាងថា កម្មវិធីធម្មយាត្រានេះបាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែកក្កដាដល់ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៤ ។

លោកកាឌីណាល់បានឲ្យដឹងថា នៅក្នុងចំណោមអ្នកចូលតួមទាំងអៃ់គឺមានប្រមាណជា ៣៥.០០០ នាក់ គឺមក ពីប្រទេសអាឡឺម៉ង់ ក្រៅពីនោះក៏មានអ្នកចូលរួមមកពីបណ្តាប្រទេសនានានៅអឺរ៉ុបផ្សេងទៀតផងដែរ រួមមានអូទ្រីស ក្រូអាត ហុងគ្រី ស្លូវ៉ាគី និងអ៊ុយក្រែន។

លោកកាឌីណាល់បានលើកឡើងថា កម្មវិធីនេះ គឺជាកម្មវិធីមួយដែលនឹងផ្តោតនៅលើ ប្រធានបទសំខាន់ជាពិសេសសម្រាប់គ្រិស្តបរិស័ទ ។

លោកកាឌីណាល់បាននិយាយថា អ្នកបម្រើអាសនៈមិនគួរធ្វើបាបទេ ប៉ុន្តែតែងតែនៅខាងអ្នកទន់ខ្សោយបំផុតនៅក្នុងថ្នាក់ ឬកន្លែងធ្វើការរបស់ពួកគេ។

Daily Program

Livesteam thumbnail