មេបក្សប្រឆាំងវេណេស៊ុយអេឡា ស្នើសុំសិទ្ធិជ្រកកោននៅប្រទេសអេស្ប៉ាញ
មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោក អេតម៉ាន់ដូ ហ្គុនហ្សាឡេស យូរូត្យា ( Edmundo González Urrutia) បានស្នើសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអេស្ប៉ាញ ហើយលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បាននិយាយថា លោក"គោរព" ការសម្រេចចិត្តសាមីខ្លួនក្នុងការចាកចេញពីប្រទេស វេណេហ្ស៊ុយអេឡា ។
លោក នីកូឡាស ម៉ាឌូរ៉ូ បាននិយាយថា គាត់ "គោរព" ការសម្រេចចិត្តចាកចេញពីប្រទេស ដែលធ្វើឡើងដោយបេក្ខជនប្រឆាំងនៅក្នុងការបោះឆ្នោតប្រធានាធិបតីចុងក្រោយគឺ លោក អេតម៉ាន់ដូ ហ្គុនហ្សាឡេស យូរូត្យា។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ក្នុងអំឡុងពេលកម្មវិធីប្រចាំសប្តាហ៍របស់គាត់ ថា លោកបាន តាមដានយ៉ាងដិតដល់នូវកិច្ចខិតខំប្រឹងប្រែងដែលអនុញ្ញាតឱ្យផ្ទេរគាត់ទៅអេស្ប៉ាញ ជាកន្លែងដែលគាត់បានស្នើសុំសិទ្ធិជ្រកកោននយោបាយ។
លោក អេតម៉ាន់ដូ ហ្គុនហ្សាឡេស យូរូត្យា បានអះអាងដោយខ្លួនឯងថាទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ២៨ ខែកក្កដា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការប្រកាសជាផ្លូវការគឺជ័យជំនៈនៅតែជារបស់លោក នីកូឡា ម៉ាឌូរ៉ូ ។
លោក អេតម៉ាន់ដូ ហ្គុនហ្សាឡេស យូរូត្យា បានធ្វើដំណើរ ដល់ទីក្រុង ម៉ាឌ្រីដ កាលពីថ្ងៃអាទិត្យជាមួយនឹងភរិយា។
នៅប្រទេសវ៉េណេស៊ុយអេឡា ដីកាចាប់ខ្លួនត្រូវបានចេញប្រឆាំងនឹងលោក អេតម៉ាន់ដូ ហ្គុនហ្សាឡេស យូរូត្យា ដោយចោទប្រកាន់គាត់ពីបទ "សមគំនិត" ក្នុងចំណោមរឿងផ្សេងទៀត។