មីស៊ីលអ៊ីស្រាអែលបំផ្លាញព្រះវិហារកាតូលិកនៅលីបង់
ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា មីស៊ីលដែលបាញ់ដោយកងកម្លាំងយោធាអ៊ីស្រាអែល បានបាញចំនិងបំផ្លាញព្រះវិហាកាតូលិកមួយកន្លែងនៅលីបង់ ។
ប្រភពដដែលបានរាយការណ៍ថា ព្រះវិហារដែលរងនូវការបំផ្លិចបំផ្លាញនេះគឺព្រះវិហារ Melkite Greek Eparchy នៅទីក្រុង Tyre ប្រទេសលីបង់ ។ ព្រះវិហានោះត្រូវបានវាយប្រហារដោយមីស៊ីលដែលបាញ់ ប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃទី ៩ ខែតុលា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់។
ប្រភពក្នុងស្រុកបានប្រាប់ប្រភពដដែលថា ព្រះវិហារនេះត្រូវបានគេដឹងថាថាបាន កំពុងផ្តល់ដែនជម្រកមនុស្សដែលផ្លាស់ទីលំនៅដោយជម្លោះ។
ក្រោយការវាយប្រហារ កន្លែងស្នាក់នៅរបស់លោកបូជាចារ្យ និងអគារកម្ពស់បីជាន់ដែលជាការិយាល័យព្រះសហគមន៍ ក៏ត្រូវបានបំផ្លាញទាំងស្រុងដោយមីស៊ីលមួយនេះដែរ។
ក្រោយការវាយប្រហារសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអំពាវនាវឱ្យមានសន្តិភាពនៅមជ្ឈិមបូព៌ានៅលើបណ្តាញសង្កម Xរបស់ទ្រង់។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «ប្រទេសទាំងអស់មានសិទ្ធិរស់នៅក្នុងសន្តិភាព និងសន្តិសុខ ហើយព្រះវិហារជាដែនដីពិសិដ្ឋ ដែលមិនត្រូវវាយប្រហារ ឫប៉ះពាល់ដល់ដែនអធិបតេយ្យភាពរបស់បុរីវ៉ាទីកង់ឡើយ ហើយទ្រង់បានបន្តលើកកំពស់ការ ការសន្ទនា និងសន្តិភាព»។
នៅក្នុងប្រកាសបន្ថែមនៅថ្ងៃទី ១១ ខែតុលា សម្តេចប៉ាបបានមានបន្ទូល ថា "ទូលបង្គំជាខ្ញុំអំពាវនាវឱ្យមានការឈប់បាញ់ភ្លាមៗនៅលើគ្រប់ផ្នែកនៃសង្គ្រាមនៅមជ្ឈិមបូព៌ារួមទាំងលីបង់ផងដែរ។ សូមឱ្យយើង អធិដ្ឋានសម្រាប់ជនជាតិលីបង់ ជាពិសេសសម្រាប់អ្នករស់នៅភាគខាងត្បូងដែលត្រូវបានបង្ខំឱ្យចាកចេញពីភូមិរបស់ពួកគេ ដើម្បីឱ្យពួកគេអាចត្រឡប់មកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងរស់នៅក្នុង ក្នុងដែនដីសន្តិភាព។