មនុស្សម្នាក់ៗ ទោះបីជាអ្នកនៅលីវ ឬមេម៉ាយ គឺសុទ្ធតែមានសេចក្តីថ្លៃថ្នូរ

លោកកាឌីណាល់ វិចទ័រ ម៉ានូអែល ហ្វេណាន់ដេ (Victor Manuel Fernández) អ្នកទទួលបន្ទុកក្រសួងគោលលទ្ធិនៃជំនឿ បានប្រកាសចេញនូវឯកសារមួយច្បាប់ដែលបញ្ជាក់អំពីមូលដ្ឋានគ្រឹះនៃមនុស្សជាតិ។

តាមសេចក្តីរាយការណ៍នៅលើវ៉ាទីកង់ញូវបានឲ្យដឹងថា នៅក្នុងឯកសារនេះ លោកកាឌីណាល់ បានបញ្ជាក់នៅក្នុងពេលថ្លែងសន្និសីទកាសែតកាលពីពេលថ្មីៗនេះថា នៅក្នុងឯកសារនោះ​ បានកំណត់យ៉ាងច្បាស់នូវសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ។​

លោកកាឌីណាល់បានបញ្ជាក់យ៉ាងច្បាស់ថា មនុស្សជាតិគ្រប់រូបគឺសុទ្ធតែមានមូលដ្ឋានគ្រឹះនៃ​សេចក្តីថ្លៃថ្នូររៀងៗខ្លួន ​ហើយសេចក្តីថ្លៃថ្នូនេះមិនអាចកាត់ផ្តាច់បានចេញពីសិទ្ធិមូលដ្ឋាននៃជីវិតរបស់មនុស្សជាតិបានឡើយ។​

លោកបានលើកឡើងថា នៅគ្រប់ស្ថានការណ៍ និងកាលៈទេសៈនៃសង្គម ទោះជានៅក្នុងប្រ​ទេ​សសង្រ្គាមជម្លោះ​ ឬសន្តិភាព ប៉ុន្តែគ្រប់ជីវិតទាំងអស់ជាពិសេសគឺមនុស្សជាតិ គឺត្រូវតែមានសេចក្តីថ្លៃថ្នូរ ខណៈដែលប្រទេសខ្លះថ្កោលទោសក៏ដោយ។​

លោកកាឌីណាល់បានថ្លែងថា តាមគោលលទ្ធិនៃជំនឿ ព្រះជាម្ចាស់ព្រះអង្គមិនដែលប្រកាន់នឹ​ងនរណាឡើយហើយទ្រង់តែងតែមេត្តា និងករុណា ហើយស្រលាញ់បុគ្គលិកដូចៗគ្នាទាំងអស់ ទោះ​ជាប្រទេសខ្លះគាំទ្រការស្រលាញ់ភេទដូចគ្នា ប្រទេសខ្លះប្រឆាំង ប៉ុន្តែព្រះជាម្ចាស់ ទ្រង់សណ្តោយ និងប្រោសប្រណី ក៏ដូចជាផ្តល់នូវមេត្តាកុរណាចំពោះគ្រិស្តបរិស័ទដូចៗគ្នា៕

Daily Program

Livesteam thumbnail