មនុស្សជាតិ តែងតែអាស្រ័យគ្នាទៅវិញទៅមក

ខ្លឹមសារសំខាន់នៃសាររបស់លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ ទៅកាន់មហោស្របភាពយន្តមួយនៅអ៊ីតាលី គឺមនុស្សជាតិតែងតែពឹងអាស្រ័យលើគ្នាទៅវិញទៅមក។​

នៅក្នុងសារដែលបានផ្ញើចេញកាលពីពេលថ្មីៗនេះ លោកកាឌីណាល់បានមានប្រសាសន៍ថា ពិភពលោកនឹងអាចស្រស់ស្រាយប្រសិនបើយើងទាំងអស់គ្នាចិញ្ចឹមចិត្តរស់នៅដោយភាពស្រ​ស់​ស្អាត និងស្រលាញ់គ្នាទៅវិញទៅមក ហើយរួបរួមគ្នាជាកម្លាំងតែមួយដែលអាចជួយសង្គ្រោះ​ពិភពលោកយើង។

លោកកាឌីណាល់បានបន្ថែមថា នៅក្នុងបរិបទប្រវត្តិសាស្ត្ររបស់មនុស្សជាតិនៅពេលនេះ  ត្រូ​វបានកំណត់លក្ខណៈដោយ ជម្លោះ ភាពអាត្មានិយម ភាពព្រងើយកន្តើយ និងអសមត្ថភាពក្នុ​ងការស្តាប់អ្នកដទៃ។

លោកកាឌីណាល់បានបន្តដោយដកស្រង់បន្ទូលរបស់សម្តេចប៉ាប ដែលបានរំលឹកដល់ប្រជាព​លរដ្ឋ ដែលបានប្រមូលផ្តុំគ្នានៅក្នុងពិធីបុណ្យនានាថា ទ្រង់ជារឿយៗបានសង្កត់ធ្ងន់លើទំនាក់ទំនងគ្នាទៅវិញទៅមកនៃអ្វីៗគ្រប់យ៉ាង ដែល នាំឱ្យយើងដឹងជាបណ្តើរៗថា យើងជាផ្នែកនៃគ្រួ​សារមនុស្សតែមួយ ដែលពឹងផ្អែកគ្នាទៅវិញទៅមក។

លោកកាឌីណាល់បានបន្តថា ពិភពលោកកំពុងតែទាមទារឱ្យមានការផ្លាស់ប្តូរនូវគោលន​យោបា​យអន្តរជាតិ ក៏ដូចជានៅក្នុងអាកប្បកិរិយាប្រចាំថ្ងៃរបស់យើង ហើយសកម្មភាពទាំងនេះត្រូវតែត្រូវបាន តម្រង់ទិសឆ្ពោះទៅរកការគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ននៃពិភពលោករបស់យើងទាំ​ងអស់គ្នា៕

Daily Program

Livesteam thumbnail