ព្រះសហគមន៍១នៅឥណ្ឌាប្រកាសផ្តល់ជំនួយជូនជនរងគ្រោះបំណាក់ដី
លោក វ៉ាហ្គេស ចាកកាឡាកាល (Varghese Chakkalakal) អភិបាលនៃព្រះសហគមន៍កាលីកាត់ (Calicut) នៅក្នុងប្រទេសឥណ្ឌាបានចេញការអំពាវនាវមួយឲ្យព្រះវិហារនិងសាលាកាតូលិកនានាប្រែក្លាយជាកន្លែងជំរុំទទួលជនរងគ្រោះដោយបំណាក់ដី។
វ៉ាទីកង់ញូវបានរាយការណ៍ថា ជាមួយគ្នានោះ លោកអភិបាលក៏បានអំពាវនាវឲ្យគ្រិស្តបរិស័ទទាំងអស់ អធិដ្ឋានជូនអស់អ្នកដែលបានរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេដែលកំពុងរងដោយបំណាក់ដី ដោយបញ្ជាក់ថា នេះគឺជាពេលវេលាដែលត្រូវជួយអ្នកដែលត្រូវការជំនួយ ។
ប្រភពដដែលបានអះអាងថា គ្រោះធម្មជាតិបំណាក់ដីបានកើតមានឡើងនៅក្នុងតំបន់មួយនៃរដ្ឋកេរ៉ាឡា (Kerala) កាលពីថ្ងៃទី ៣០ ខែ កក្កដា ដោយបណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្សប្រមាណជា ២៧០ នាក់ បាត់ខ្លួន៣៧៨ នាក់ និងខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាច្រើន។
ឆ្លើយតបនឹងគ្រោះធម្មជាតិនេះឥណ្ឌាបានបញ្ជូនកងទ័ពប្រមាណជា ពី៥០០ ទៅ ៦០០ នាក់ ដើម្បីជួយ ពលរដ្ឋ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយជំនួយដែលព្រះសហគមន៍កាតូលិកបានធ្វើក៏កំពុងតែរួមចំណែក មួយភាគធំដល់កិច្ចការមនុស្សធម៌ដោយគ្រោះធម្មជាតិនេះ ។