ព្រះសហគមន៍នឹងមានសន្តបុគ្គល៨រូបថ្មី
ក្រសួងដែលទទួលបន្ទុកដំណើរការតែងតាំងសន្តបុគ្គលរបស់សន្តអសនៈបានអះអាងនៅពេល ថ្មីៗនេះថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយល់ព្រមជាគោលការណ៍នៅក្នុងការតែងតាំង សន្តបុគ្គលថ្មីបន្ថែមប្រមាណជា ៨ រូប ។
វ៉ាទីកង់បានរាយការណ៍ថា មណៈសាក្សីចំនួន៨រូប ត្រូវបានសម្តេចប៉ាបយល់ព្រមបើកផ្លូវ នៅក្នុងការប្រកាសប្រាប់ពិភពលោកថា គឺជាបុគ្គលដែលមានសុភមង្គលបំផុតហើយនៅក្នុងនោះ មានលោកបូជាចារ្យ និង បងស្រីចំនួន ៦ នាក់ នឹងទទួលការទទួលស្គាលជាសន្តបុគ្គលនៅពេលខាងមុខ។
បុគ្គលទាំង៨ រូបនោះ គឺសុទ្ធសឹងតែជាអ្នកដែលបានពលីព្រោះតែបុព្វហេតុជំនឿនៅក្នុងសតវត្សរីទី១៦ សតវត្សរ៍១៧ និង សតវត្សរ៍ទី២០ កន្លងទៅថ្មីៗនេះ៕