ព្រះសហគមន៍កាតូលិកនៅប្រទេសហៃទីអំពាវនាវឱ្យបញ្ឈប់ការបង្ហូរឈាម​និងនិទណ្ឌភាព

បន្ទាប់ពីការចាប់ពង្រត់មនុស្ស៩នាក់នៅក្នុងប្រទេសហៃទីកាលពីសប្តាហ៍មុន ព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសនេះ បានថ្កោលទោសយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុ និង "ការបរាជ័យរបស់រដ្ឋ និងសង្គមដែលបាត់បង់ភាពម្ចាស់ការរបស់ប្រទេស។

វ៉ាទីកង់ញូវបានរាយការណ៍ថា  ខ្លួនសូម​អំពាវនាវ​ដល់​ប្រជាជនឱ្យ​បញ្ចេញ​សំឡេង រួបរួម​គ្នា​ហើយ ​អធិស្ឋាន និង​ចាត់​វិធានការ​ដើម្បី​បដិសេធ​នូវ​បរិយាកាស​នៃ​ភាព​អាប់ឱន​នានា​។

ការចាប់ពង្រត់មនុស្ស៩នាក់ រួមទាំងសាសនទូត អៀរឡង់ម្នាក់ និងកុមារពិការផងដែរនោះបានកំពុងត្រូវបានពិពណ៌នាថាជា "អំពើព្រៃផ្សៃថ្មី" "ទង្វើដ៏គួរឱ្យអាម៉ាស់" និងជាការបង្ហាញនៃ "ការដួលរលំខាងសីលធម៌" ដែលគ្របដណ្តប់សង្គមហៃទីទាំងអស់។

ព្រះសហគមន៍នៅរដ្ឋធានី ប៉័អូប្រាំង បានឲ្យដឹងថា អំពើហិង្សានេះបានកើតឡើងតាំងតែ ពីថ្ងៃអាទិត្យទី ៣ ខែសីហា នៅមណ្ឌលកុមារកំព្រាមួយកន្លែងនៅ ភាគអាគ្នេយ៍នៃរដ្ឋធានី។

ពាក់ព័​ន្ធនឹងអំពើហិង្សានេះព្រះសហគមន៍បានកំពុង​អំពាវនាវ​ដល់​អ្នក​ស្មោះត្រង់ ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ឆ្លើយ​តប​ដោយ​ការ​អធិស្ឋាន និង​ជំនួយ​មនុស្សធម៌​ជាក់ស្តែង និង​ដល់​ស្ថាប័ន​នានា​ដើម្បី​ធានា​សណ្តាប់ធ្នាប់ សន្តិសុខ និង​យុត្តិធម៌៕

Daily Program

Livesteam thumbnail