ព្រះវិហារកាតូលិកវៀតណាម ចុះជួយជួយតំបន់ដែលរងគ្រោះដោយព្យុះទីហ្វុង
ចាប់តាំងពីព្យុះទីហ្វុង យ៉ាជីបានបោកបក់នៅភាគខាងជើងប្រទេសវៀតណាមកាលពីជាងមួយសប្តាហ៍មុន អាជ្ញាធរស៊ីវិល និងព្រះសហគមន៍កាតូលិកបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ និងសង្គ្រោះយ៉ាងទូលំទូលាយ ដើម្បីគាំទ្រសហគមន៍ដែលត្រូវបានបំផ្លិចបំផ្លាញ។
តាមសេចក្តីរាយការណ៍ដែលចុះផ្សាយនៅលើវ៉ាទីកង់ញូវ បានឲ្យដឹងថា គ្រិស្តបរិស័ទនិងព្រះសហគមន៍ កាតូលិក នៅវៀតណាមបាននិងកំពុងសកម្មប្រមូលផ្តុំគ្នាដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅតំបន់ភាគខាងជើង។
ព្យុះយ៉ាជីបានបោកបក់បំផ្លាញតំបន់មួយចំនួននៅភាគខាងជើងវៀតណាម ដោយទឹកជំនន់ និងបំណាក់ដី ដែលបានជនលិចរហូតដល់ផ្នែកខ្លះនៃរដ្ឋធានីហាណូយ ។
លោកអគ្គអភិបាល ចូសេព វូ វាន់ធៀន(Joseph Vu Van Thien) នៃព្រះសហគមន៍កាតូលិកនៅទីក្រុងហាណូយ បានចេញសេចក្តីអំពាវនាវសុំជំនួយសម្រាប់ជនរងគ្រោះដោយទឹកជំនន់ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃ "ភាតរភាព សាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក"។
ព្យុះទីហ្វុងដ៏កំណាចនេះបាន បណ្តាលឱ្យមនុស្សស្លាប់ និងបាត់ខ្លួនចំនួន ៣២៩ នាក់ រួមទាំងអ្នករងរបួសចំនួន ជិត ២០០០ នាក់ផងដែរ។
ក្នុងចំណោមអ្នកបាត់ខ្លួនក៏មានបងស្រី ម៉ារី ហាង ( Maria Hang) អាយុ ៣៥ ឆ្នាំ នៅពេលដែលបងស្រីបានកំពុងតែធ្វើដំណើរលើស្ពានដែលបាក់ធ្លាក់ចូលទន្លេក្រហម។
ព្យុះដ៏កំណាចនេះបានបំផ្លាញផ្ទះសម្បែងប្រមាណជា ២៣៤.០០០ ខ្នង សាលារៀន ១.៥០០ កន្លែង និង
គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ។ ការខូចខាតទ្រព្យសម្បត្តិសរុបដែលបណ្តាលមកពីព្យុះទីហ្វុង យ៉ាជីត្រូវបានគេប៉ាន់ប្រមាណថាមានលើសពី ២ពាន់លានដុល្លារ។