ព្រះពន្លាវ៉ាទីកង់នៅទីក្រុង វឺនីស កំពុង់បន្តរៀបចំ

ស្ថាប័នដែលទទួលបន្ទុកកិច្ចការវប្បធម៍ និងការអប់រំរបស់សន្តអាសនៈបានលើកឡើងថា ដំណើរការរៀបចំព្រះពន្លាសម្រាប់ចូលរួមកម្មវិធីពិពណ៌សិល្បៈមួយនៅក្នុងទីក្រុង វឺនីស (Venice) បានកំពុងតែដំណើរ ការរៀបចំទៅមុខ​។

វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រះពន្លានេះបានកំពុងតែដំណើរការរៀបចំនៅក្នុងពន្ធនាគារស្រ្តី Giudecca នៅក្នុងទីក្រុង វឺនីស រួមទាំងដំណើរការបោះពុម្ពផ្សាយកាតាឡុក និងការបញ្ចាំងភាពយន្តខ្លីមួយផងដែរ ។

ដំណើរការរៀបចំនេះ គឺជាផ្នែកមួយនៃកម្មវិធីចូលរួមរបស់សន្តអាសនៈទៅក្នុងកម្មវិធី តាំងពិព័រណ៍សិល្បៈអន្តរជាតិលើកទី ៦០​ដែលនឹង បន្តអមដោយព្រឹត្តិការផ្សេងៗ រួមមានទាំងកម្មវិធីសិក្ខាសាលា និងការទស្សនានៅក្នុងពន្ធនាគារស្ត្រី Giudecca ក្នុងទីក្រុង ជាមួយនឹងព្រឹត្តិការណ៍ជាច្រើនទៀតដែលដំណើរការតាំងពីខែមេសា មក រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា។

ព្រះពន្លានេះនឹង បើកដំណើរការនៅក្រោមប្រធានបទ "ជាមួយនឹងភ្នែករបស់ខ្ញុំ"  ហើយគោលបំណងធំ នៃព្រះពន្លានេះគឺដើម្បី ឧទ្ទិសដល់ប្រធានបទសិទ្ធិមនុស្ស និងមនុស្សដែលរស់នៅលើជ្រុងម្ខាងនៃសង្គម ហើយព្យាយាមទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកទៅកាន់មនុស្សទាំងនោះដែលត្រូវបានគេព្រងើយកន្តើយនៅពេលកំពុងជំរុញវប្បធម៌នៃការជួបគ្នា។

នេះគឺជាព្រះពន្លាដែលឆ្លុះបញ្ចាំងនូវបរិបទនិង បទពិសោធន៍សិល្បៈទាក់ទងជាមួយជីវិតប្រចាំថ្ងៃរបស់អ្នកទោស ដោយផ្តល់កន្លែងសម្រាប់ការបញ្ចេញមតិ និងការសន្ទនាតាមរយៈសិក្ខាសាលាផ្ទៃក្នុង និងដំណើរទេសចរណ៍ដែលបើកជាសាធារណៈ។

Daily Program

Livesteam thumbnail