ផ្សារផលិតផលខ្មែរ ខេត្តកណ្តាល បាននិងកំពុងដំណើរការលក់ផលិតផលខ្មែររៀងរាល់ថ្ងៃសៅរ៍-អាទិត្យ

ផ្សារផលិតផលខ្មែរខេត្តកណ្តាល  បាន និងកំពុងដំណើរការលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកណ្តាល នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៣:០០នាទីថ្ងៃត្រង់ ដែលមានទីតាំងស្ថិតនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ។

ប្រភពពីរដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម  និងរដ្ឋបាលខេត្ត សម្របសម្រួលដោយមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច AIMS នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឱ្យដំណើរការ ផ្សារផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច តំណាងឱ្យចង្កោមផលិត ក្រុមកសិករផលិត និងការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរដល់គ្រួសារផលិត (ដាំដុះ ចិញ្ចឹម កែច្នៃ ) ដែលអាចរកប្រាក់ចំណូល សំដៅលើកកម្ពស់ជីវភាពរស់នៅឱ្យប្រសើរជាងមុន។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាព ផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនដែលស្ថិតនៅក្នុងបន្ទាត់ក្រ១ ក្រ២ និងជិតក្រ ព្រមទាំងជួយជំរុញអភិវឌ្ឍន៍ឱ្យពួកគាត់មានជីវភាពកាន់តែប្រសើរឡើង៕

Daily Program

Livesteam thumbnail