បេសកជនសម្តេចប៉ាបនិងតំណាង រដ្ឋាភិបាលចិនពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន

ការិយាល័យព័ត៌មានសន្តអាសនៈ បានបញ្ជាក់ពីជំនួបតាមទូរស័ព្ទរវាង លោកកាឌីណាល់ ម៉ាតេអូ ហ្សូបភី (Matteo Zuppi ) បេសកជនសន្តិភាពជាមួយនឹងលោក លី ហ៊ុយ( Li Hui )ប្រតិភូរបស់ទីក្រុងប៉េកាំងទទួលបន្ទុកកិច្ចការអាស៊ីនិងអឺរ៉ុប។​

ប្រភពដដែលបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា នៅព្រឹកម្សិលមិញ ថ្ងៃពុធ ទី ១៤ ខែសីហា ការសន្ទនាដ៏ស្និទ្ធស្នាល" បានកើតឡើងរវាង លោក លី ហ៊ុយ  អ្នកតំណាងពិសេសរបស់រដ្ឋាភិបាលចិនសម្រាប់កិច្ចការអាស៊ីនិងអឺរ៉ុប និងលោក។

បន្ទាប់ពីជំនួបសេចក្តីថ្លែងការណ៍បានសរសេរថា ក្នុងអំឡុងពេលនៃជំនួបតាមទូរស័ព្ទភាគីទាំងពីរបានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងត្រូវ អំពីស្ថានភាព និងតម្រូវការក្នុងការជំរុញកិច្ចសន្ទនារវាងភាគីនានា ជាមួយនឹងការធានាអន្តរជាតិគ្រប់គ្រាន់សម្រាប់សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងនៅអ៊ុយក្រែន។

មកដល់ពេលនេះដើម្បីសន្តិភាពនៅអ៊ុយក្រែនសន្តអាសនៈបានកំពុងតែធ្វើសកម្មភាពយ៉ាងសកម្មទាំងខាង ជំនឿ និង ផ្លូវនយោបាយការទូតដើម្បីនាំមកនូវសន្តិភាព៕

Daily Program

Livesteam thumbnail