បេក្ខជនអនុប្រធានាធិបតីរបស់លោកត្រាំ គឺជាអ្នកមានជំនឿលើកាតូលិក

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា លោក ជេម ដាវីដ វេនហ្ស (James David Vance) ជាព្រឹទ្ធសភាវ័យ៣៩ ឆ្នាំ​និងកំពុងតែក្លាយជាបេក្ខភាពអនុប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ​ គឺជាអ្នកដែលមានជំនឿលើព្រះគ្រីស្តនិងជាសមាជិកនៃព្រះសហគមន៍កាតូលិកមួយរូប។

លោកព្រឹទ្ធសមាជិកវ័យ ៣៩​ឆ្នាំរូបនេះ គឺជាព្រឹទ្ធសមាជិកអាយុក្មេងជាងគេម្នាក់ ដែលបានឈ្នះឆ្នោតកាលពីឆ្នាំ២០២៣។

ប្រភពដដែលបានឲ្យដឹងថា លោកបានជ្រមុជទឹកមិនយូរប៉ុន្មានឡើយ គឺនៅអាយុ ៣៥ កន្លងទៅនេះប៉ុណ្ណោះ។

លោកបានលើកឡើងថា ដំបូងលោកគិតថា ពិភពលោកនេះគ្មានព្រះនោះទេ ប៉ុន្តែក្រោយពេលដែលបានរៀនទស្សនវិជ្ជា លោកក៏ចាប់ផ្តើមមានជំនឿហើយក៏ចាប់ផ្តើមឈ្វេងយល់រហូតដល់សម្រេចចិត្តជ្រមុជទឹកទទួលអគ្គសញ្ញាជាគ្រីស្តបរិស័ទ  ហើយលោកបានអះអាងថា លោកបានអធិដ្ឋានជាញឹកញាប់៕

Daily Program

Livesteam thumbnail