បុរីវ៉ាទីកង់មិនចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពផ្តួចផ្តើមដោយលោកដូណាល់ ត្រាំឡើយ
បុរីវ៉ាទីកង់ នឹងមិនចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឡើយ នេះបើតាមការបញ្ជាក់របស់លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈ។
លោកកាឌីណាល់ បានថ្លែងនៅខាងក្រៅកិច្ចប្រជុំទ្វេភាគីនៅទីក្រុងរ៉ូមជាមួយរដ្ឋាភិបាលអ៊ីតាលីថា វាមានចំណុចមួយចំនួនដែលធ្វើឱ្យយើងមានការងឿងឆ្ងល់ខ្លះ ហើយយើងនៅបន្តស្វែងរកការពន្យល់ឲ្យច្បាស់នៅឡើយ។
លោកកាឌីណាល់បានលើកឡើងថា វាមាននិន្នាការកំពុងទាមទារឲ្យយើងធ្វើការឆ្លើយតប ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សម្រាប់យើងមានបញ្ហាសំខាន់ៗមួយចំនួនដែលយើងគួរតែត្រូវដោះស្រាយ”។
លោកកាឌីណាល់បានបន្តថា សម្រាប់វ៉ាទីកង់បញ្ហា កម្រិតអន្តរជាតិ អង្គការសហប្រជាជាតិគួរតែគ្រប់គ្រងស្ថានភាពវិបត្តិទាំងនេះជាចម្បង ហើយ នេះគឺជាចំណុចមួយដែលវ៉ាទីកង់តែងតែ ទទូចចង់បាន។