បុរីវ៉ាទីកង់បណ្តេញស្ថាបនិកនៃចលនាសាសនាមួយនៅប្រទេសប៉េរូ

បន្ទាប់ពីការស៊ើបអង្កេតជាបន្តបន្ទាប់បុរី វ៉ាទីកង់ បានសម្រេចចិត្តបណ្តេញលោក ល្វីស ហ្វឺណាន់ដូ ហ្វីហ្គារី (Luis Fernando Figari )ដែលជាស្ថាបនិកនៃចលនាសាសនា Sodalitium នៅប្រទេសប៉េរូ ដែលប៉ុន្មានឆ្នាំមុនត្រូវបានដកចេញពីភាពជាអ្នកដឹកនាំនៃចលនាដែលគាត់បានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ចេញពីព្រះសហគមន៍។​

បុរសរូបនេះត្រូវបានបណ្តេញចេញ ដោយសារតែការចោទប្រកាន់លើការរំលោភបំពានផ្លូវចិត្ត និងផ្លូវភេទ និងចំពោះភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ។

បុរសរូបនេះត្រូវបានចោទប្រកាន់ពីបទហិង្សាផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ រួមទាំងប្រឆាំងនឹងអនីតិជនផងដែរ។

បុរីវ៉ាទីកង់បានសម្រេចបែបនេះតាមក្រឹត្យដោយផ្អែកនៅលើច្បាប់របស់ព្រះសហគមន៍កាតូលិកដែលបានចេញកាលពីពេលថ្មីៗនេះ។

ចលនានេះ ត្រូវបានគេដឹងថា គឺបានរួមគ្នាបង្កើតឡើងដោយ ពួកគ្រហស្ថ និងបូជាចារ្យដែល​រស់នៅជាមួយគ្នា​ក្រោម​ពាក្យ​សច្ចា រស់នៅលីវ និង​ស្តាប់បង្គាប់​។

អស់រយៈពេលជាច្រើនឆ្នាំដែលសហគមន៍សូដាលីស្យូ​នេះ បាន​បង្ហាញ​ពី​សកម្មភាព​មួយ​លេច​ធ្លោ​គឺ​ការ ប្រកាសអំពីដំណឹងល្អនៅអាមេរិកខាងត្បូង។

ប៉ុន្តែនៅ​ក្នុងទស្សវត្ស​​ឆ្នាំ២០០០ មានករណី​រំលោភបំពាន​កើត​ឡើង​ ហើយ​ត្រូវ​បាន​ស៊ើប​ដោយ​ក្រុម​អ្នក​សារពត៌មាន និង​បាន​លាត​ត្រដាង​ក្នុង​ឆ្នាំ​២០១៥ ដែល​ជន​បង្ក​គឺ​អ្នក​គ្រប់​គ្រង​របស់​សហគមន៍​ និង​លោកហ្វីការី​ (Figari)។​

ក្នុង​ឆ្នាំ​២០២៣​កន្លង​ទៅ សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ​បាន​ចាត់​អ្នក​អង្កេតការណ៍​ចំនួន​២​រូប​ទៅកាន់​តំបន់​អាន់ដៀន (Andean country) ដើម្បីស៊ើបអង្កេត ស្ដាប់​និង​ធ្វើ​របាយការណ៍​អំពីករណីរំលោភបំពាន​របស់​ក្រុម​នេះ។ ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ សម្តេចប៉ាប​ក៏​បាន​ចាត់​ឲ្យ​មាន​អ្នក​ស៊ើបការណ៍​​ចំនួន​២​រូប​ទៅកាន់​ប្រទេស​ឈីលីផងដែរ ក្នុងករណីដដែលនេះ គឺមានលោកឆាលដ៍ ស៊ីក្លូណា (​Charles Scicluna) អគ្គអភិបាល​នៃព្រះសហគមន៍​ម៉ាល់តា និង​លោកបូជាចារ្យ​ យូឌី បេតូមេអូ (Jordi Bertomeu) ដែលលោកទាំងពីរ​គឺជា​សមាជិក​នៃ​ក្រសួង​គោលលទ្ធិនៃជំនឿ៕

Daily Program

Livesteam thumbnail