បុរីវ៉ាទីកង់បង្ហាញពីប្រធានបទសម្រាប់ទិវាសន្តិភាពពិភពលោកឆ្នាំ ២០២៥

«សូមអត់ទោសឲ្យ​យើង​ខ្ញុំ៖ សូមឲ្យយើងមានសន្តិភាព» គឺជាប្រធានបទដែលត្រូវបានជ្រើសរើសដោយសម្តេចប៉ាបហ្វ្រង់ស៊ីស្កូសម្រាប់ "ទិវាសន្តិភាពពិភពលោក" ដែលធ្វើឡើងនៅថ្ងៃទី 1 ខែមករាឆ្នាំ ២០២៥។

ក្រសួងដែលទទួលបន្ទុកអភិវឌ្ឈន៍មនុស្សជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនលើប្រធានបទសម្រាប់ទិវាសន្តិភាពពិភពលោកឆ្នាំ ២០២៥ថា មានតែការប្រែចិត្តជឿពិតប្រាកដលើគ្រប់កម្រិតទើបពិភពលោកមានសន្តិភាពពិតប្រាកដ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងនេះបានបន្ថែមថា សន្តិភាពកើតឡើងមិនត្រឹមតែដោយសារការបញ្ចប់ជម្លោះប៉ុណ្ណោះទេ ប៉ុន្តែ​ការពិតថ្មីមួយគឺរបួសត្រូវបានព្យាបាលហើយសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់ៗត្រូវបានទទួលស្គាល់។

ទិវាសន្តិភាពពិភពលោកត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ១ ខែមករា ដែលជាពិធីបុណ្យដ៏ឱឡារិករបស់សន្តីម៉ារីជាមាតារបស់ព្រះជាម្ចាស់។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ ដោយ​សម្តេចប៉ាបសន្តយ៉ូហាន ប៉ូលទី​៦ មក សម្តេចប៉ាបនៃព្រះសហគមន៍កាតូលិកជាបន្តបន្ទាប់តែងតែបានឆ្លៀតយកឱកាសនេះ ដើម្បីឆ្លុះបញ្ចាំងពីបញ្ហាសន្តិភាព ក្រោម​ប្រធានបទដែលរៀបចំឡើងដោយ អង្គការសហប្រជាជាតិ សិទ្ធិមនុស្ស ការទូត និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ប្រធានបទដែលត្រូវបានជ្រើសរើសដោយសម្តេចប៉ាប​ សម្រាប់ទិវាសន្តិភាពពិភពលោកសម្រាប់ឆ្នាំ ២០២៥ គឺ ឆ្លើយ​តប​ទៅនឹង​ឆ្នាំ​មហាករុណាទិគុណ​ដែល​ផ្តោត​សំខាន់​លើ​ព្រះគម្ពីរ​និង​សារលិខិត​របស់​សម្តេចប៉ាប​។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនសន្តអាសនៈក៏ និយាយថាប្រធានបទនេះត្រូវបានបំផុសគំនិតដោយសារ​លិខិត​របស់សម្តេចប៉ាប ពាក់ព័ន្ធនឹងបរិស្ថាន (Laudato Si)​ និង​ភាពជា​បងប្អូន​នឹង​គ្នា (Fratelli Tuti) ហើយសំខាន់ជាងនេះទៅទៀតគឺដោយគោលគំនិតនៃក្តីសង្ឃឹម និងការអភ័យទោស ដែលជាបេះដូងនៃ​អំណរសប្បាយ ដែលជាពេលវេលាសម្រាប់ការប្រែចិត្តគំនិតរបស់យើង មិន​មែន​ថ្កោលទោស​ទេ ប៉ុន្តែ​ជំនួស​មក​វិញ​នូវ​ការ​ផ្សះផ្សារ និង​សន្តិភាព

Daily Program

Livesteam thumbnail