បុរីវ៉ាទីកង់ចេញសេចក្តីបំភ្លឺអំពីទ្វារវិសុទ្ធសម្រាប់ប្រកាសឆ្នាំមហាករុណាទិគុណ២០២៥

វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រសួងប្រកាសដំណឹងល្អនៃសន្តអាសនៈបានប្រកាសយ៉ាងច្បាស់ថា ទ្វាវិសុទ្ធដែលនឹងបើកសម្រាប់ព្រឹត្តិការណ៍មហាករុណាទិគុណ២០២៥ ដែលគេហៅថា Jubille ២០២៥ គឺមានតែនៅទ្វារទាំង៤នៃទីក្រុងរ៉ូម និង នៅមន្ទីរឃុំឃាំងមួយកន្លែងប៉ុណ្ណោះ ។

ប្រភពដដែលបានបន្តថា នៅមុនពិធីបុណ្យ Jubilee ដែលនឹងមកដល់នៃឆ្នាំ ២០២៥ខាងមុខនេះ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានចង្អុលបង្ហាញគ្រិស្តបរិស័ទថា ច្រកទ្វារសម្រាប់ទទួលអំណរសប្បាយនៃពិធី បុណ្យ Jubilee គឺ នៅទ្វាវិសុទ្ធ នៃទីលានសន្តសិលា ( Saint Peter's Basilica ) បីផ្សេងទៀត គឺ រួមមាន សន្តយូហាន John Lateran, សន្តី Mary Major, និង សន្ត Paul Outside the Walls ហើយមួយកន្លែងទៀតគឺនៅមន្ទីរឃុំឃាំងមួយកន្លែង ដើម្បីផ្តល់ឱ្យអ្នកទោសនូវសញ្ញាជាក់ស្តែងនៃភាពជិតស្និទ្ធ ជាមួយនឹងពួកគេ ។

នៅពេលដែលព្រឹត្តិការណ៍នេះចេញតែរំកិលកាន់តែជិតជាបន្តបន្ទាប់ ដំណើរការនៃការរៀបចំក៏កំពុងតែមមាញឹក និងរៀបចំនូវអ្វីដែលចាំបាច់ដើម្បីរំលឹកឡើងវិញនូវសូចនាករច្បាស់លាស់ដែលបង្កើតឡើងដោយព្រះវរបិតាដ៏បរិសុទ្ធ។

Daily Program

Livesteam thumbnail