បុរសដើមកំណើតនៅតំបន់ភ្នំមួយនៅហ្វីលីពីនក្លាយជាអភិបាលព្រះសហគមន៍តំបន់នោះជាលើកដំបូង

លោក ស៊ីន ប៊ូស្លីង មេជៀ (Sean Buslig Mejia) ដែលជាបុរសកូនប្រុសអ្នកស្រុកនៅតាបូក (Tabuk)នៅភាគខាងជើងប្រទេសហ្វីលីពីន បានក្លាយជាអភិបាលព្រះសហគមន៍កាតូលិកនៅភូមភាគនោះផ្ទាល់ជាលើកដំបូង។

ពិធីតែងតាំងលោកអភិបាលថ្មីនេះ ត្រូវបានរៀបចំឡើងក្រោយអធិបតីភាពដោយលោក អគ្គអភិបាល ឆាល ចន ប្រោន (Charles John Brown)ឯកអគ្គរាជទូតសន្តអាសនៈប្រចាំហ្វីលីពីន និង លោកអភិបាលនៃព្រះសហគមន៍ចំនួន ៤៤ រូប បូជាចារ្យជាង ៣០០ រូប ដូនជី និងបងប្អូនគ្រិស្តបរិស័ទប្រហែល ១៥០ នាក់ មន្ត្រីរដ្ឋាភិបាល មេដឹកនាំជនជាតិដើមភាគតិច និងអ្នកមានជំនឿរាប់ពាន់នាក់មកពីទូទាំងប្រទេស។

នាឱកាសនោះ លោកឯកអគ្គរាជទូតបានមានប្រសាសន៍ថា “ព្រះជាម្ចាស់ដែលបានជ្រើសរើសអ្នកនឹងមិនបោះបង់ចោលអ្នកឡើយ” ហើយលោកដោយជំរុញឱ្យអភិបាលថ្មីបង្ហាញ “ព្រះភក្ត្រដ៏មេត្តាករុណា និងអាណិតអាសូររបស់ព្រះយេស៊ូគ្រីស្ទដល់សាសនិកនានា ”។

លោកអភិបាលថ្មីកើតនៅ ទីក្រុងតាបូក ក្នុងឆ្នាំ ១៩៧២។ លោក បានក្លាយជាកូនប្រុសជនជាតិដើមភាគតិចដំបូងគេនៅក្នុងតំបន់នោះដែលត្រូវបានព្រះជាម្ចាស់ត្រាស់ហៅឲ្យគង្វាលព្រះសហគមគមន៍កាតូលិកតាបូក ។ មុនពេលការតែងតាំងរបស់លោកដោយសម្តេចប៉ាបឡេអូ ទី១៤ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៦ លោកបានបម្រើការងារក្នុងស្ថាប័នផ្សេងៗទាក់ទងនឹងគ្រូអប់រំជំនឿ បុគ្គលិកអប់រំ និងសាសនា។

គួររំលឹកថា ព្រះសហគមន៍កាតូលិកភូមិភាគនេះ បង្កើតឡើងដោយលោកសន្តយ៉ូហាន ប៉ូលទី ២ ក្នុងឆ្នាំ ១៩៩២ ។ សព្វថ្ងៃនេះ ព្រះសហគមន៍នេះមានគ្រិស្តបរិស័ទជាង ៥សែននាក់ ហើយពូកគេកំពុងតែរស់នៅក្នុងជីវភាពសមរម្យ មានការអប់រំ  ទោះជាស្ថិតនៅក្នុងសហគមន៍ភ្នំដាច់ស្រយាលក៏ដោយ៕

Daily Program

Livesteam thumbnail