បុណ្យព្រះយេស៊ូប្រសូត្រ មានប្រគុំតន្ត្រីជាមួយអ្នកក្រីក្រ
អ្នករៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តីលើកទី៤ជាមួយអ្នកក្រហើយក៏ដើម្បីអ្នកក្រីក្រត្រូវបានទទួលការកោតសរសើរពីសាធារណៈជនទូទៅ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
ប្រភពដដែលបានបន្តថា ក្រៅពីមហាជនសូម្បីតែសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ក៏ទ្រង់បានចូលរួមអបអរនិងសាទរចំពោះក្រុមអ្នករៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះផងដែរ ។
ព្រឹត្តិការណ៍ដែលបានរៀបចំកាលពីរសៀលថ្ងៃសុក្រសប្តាហ៍មុន ដោយមានការចូលរួមដោយ ពលរដ្ឋក្រីក្រ ជនគ្មានផ្ទះសម្បែង ក៏ដូចជាជនឥន្តោប្រវេសន៍ ប្រមាណជា ៣ ០០០ នាក់ ។
ពិធីប្រគុំតន្រ្តីនេះ គឺត្រូវបានរៀបចឡើងនៅវិសាលវិហារ ប៉ូលទី៦ ហើយនេះគឺជាឆ្នាំទី៤ ដែលបានរៀបចំ ក្រោយពេលដែលព្រឹត្តិការណ៍នេះ បានរៀបចំឡើងដំបូងកាលពូឆ្នាំ២០១៥ នៅក្នុង គោលបំណងរៃអង្គារ៍មូលនិធិសម្រាប់ជួយអ្នកទុរគតជនទាំងអស់នោះ ។
ក្រៅពីការប្រគុំតន្រ្តីក៏មានកម្មវិធីពិសារអាហារពេលល្ងាច និងចែកអំណោយជាសម្ភារចាំបាច់នានា នៅក្នងបរិយាកាសប្រកបដោយភាតរភាព ហើយគេដឹងថា នៅមុនពេលរៀបចំព្រឹត្តិការណ៍នេះឡើង សម្តេចប៉ាបក៏បានយាងទទួលអ្នករៀបចំ ដូចជា លោក ម៉ុងសេញ័ ម៉ាកូស ហ្វី្រស៊ីណា (Marco Frisina) និងលោក ម៉ុងសេញ៉័ ស្ប៉េរ៉េនហ្សា ស្កាពូស៊ី (Speranza Scappucci)៕