បទចម្រៀងសម្រាប់ស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់សម្តេចប៉ាបនៅសិង្ហបុរីត្រូវបានចេញផ្សាយ

គ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិកក្នុងប្រទេសសិង្ហបុរីបានចេញនូវ បទចម្រៀងថ្មីសម្រាប់ស្វាគមន៍ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ នាពេលខាងមុខ។

វ៉ាទីកង់ញូវបានរាយការណ៍ថា បទចម្រៀងនេះមានចំណងជើងថា “ ព្រះសហគមន៍មួយ ប្រជាពលរដ្ឋម្នាក់”  ឫ "One Church, One People" ។​ បទចម្រៀងនេះត្រូវបាននិពន្ធដោយ លោក អេថេន ស៊ូ  (Ethan Hsu) សមាជិកស្ថាបនិកនៃក្រុមតន្រ្តី មីស្ទិច​ ហ្វុង ( Mystic Font) ដែលជាគ្រីស្តបរិស័ទ​មួយរូប។​

បទចម្រៀងនេះរៀបរាប់អំពីប្រវត្តិនៃការសង្គ្រោះរបស់ព្រះជាម្ចាស់រហូតដល់ព្រះយេស៊ូ ដែលបានយាងមកសង្រ្គោះមនុស្សជាតិ ។​

 

លោក ស៊ូ  បានឲ្យដឹងថា “បទចម្រៀងនេះរំឭកយើងថា យើងជាគ្រីស្តបរិស័ទ នៅក្នុងព្រះសហគមន៍ តែមួយ ហើយគួតែនាំគ្នាដើម្បីក្លាយជាពន្លឺសម្រាប់ពិភពលោក” ។

លោក ស៊ូ ដែលមានបទពិសោធន៍ក្នុងការបង្កើតតន្ត្រី បានងាកមករកការអធិស្ឋានដើម្បីស្វែងរកភាពស្ងប់ស្ងាត់ ខាងផ្លុវវិញ្ញាណ ហើយក៏បានជឿលើព្រះនាងព្រហ្មចារិនី ម៉ារី ។ ។

ក្រុមតន្រ្តី Mystic Font ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ដោយមានសមាជិក ៤ នាក់។ ក្រុមតន្រ្តីនេះបានគាំទ្រដល់បុព្វហេតុសប្បុរសធម៌ ហើយតែងតែសកម្មនិងកិច្ចការមនុស្សធម៌ ។

បទចម្រៀងនេះ ត្រូវបានដាក់បង្ហោះ នៅលើ YouTube របស់ព្រះសហគមន៍តាំងពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៤មក​។

Daily Program

Livesteam thumbnail