នៅប្រទេសចិន សមាជកំពូល​ផ្តោចលើសេដ្ឋកិច្ច​ចាប់ផ្តើមនៅពេលកំណើនដែល​ធ្វើ​ឲ្យ​ខកចិត្ត

ធានាទីផ្សារឡើងវិញដោយប្រកាសអំពីកំណែទម្រង់ នេះគឺជាការរំពឹងនៅជុំវិញកិច្ចប្រជុំកំពូល​ដែលរៀបចំឡើងបិទទ្វារពីថ្ងៃចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ ដោយគណបក្សកុំមុយនីស្តចិន (PCC) ដែលកំពុងកាន់អំណាច។ ការប្រជុំ​ដែលត្រូវ​ធ្វើឲ្យស្រអាប់​ដោយការផ្សព្វផ្សាយអំពីតួលេខ​ដែល​​ធ្វើ​ឲ្យ​ខកចិត្ត អំពីកំណើនសេដ្ឋកិច្ចដែល​យឺតយ៉ាវ និងតម្រូវការក្នុងទីផ្សារដែល​ជានិច្ច​កាល​​នៅតែ​ទាប។

កាលពីថ្ងៃចន្ទទី១៥ ខែកក្កដា នៅទីក្រុងប៉េកាំង ទីភ្នាក់ងារសារព័ត៌មានផ្លូវការចិនថ្មី បាន​រាយការណ៍​ថា មានការប្រជុំនយោបាយនៅកិច្ចប្រជុំកំពូល​នៅជុំវិញប្រធានាធិបតី ស៊ី ជីនពីង និង​សំដៅធ្វើឲ្យសេដ្ឋកិច្ចបើកចំហ បន្ទាប់ពីការផ្សព្វផ្សាយតួលេខនៃកំណើនដែលធ្វើ​ឲ្យខកចិត្ត​នៅ​ត្រីមាសទី២ នៃឆ្នាំ។

យោងតាមតួលេខដែលត្រូវបានផ្សព្វផ្សាយដោយការិយាល័យជាតិស្ថិតិ (BNS) មុនបើកកិច្ច​ប្រជុំ​កំពូល​បន្តិច​បានឲ្យដឹងថា ការងារត្រូវបានប្រកាសថា លំបាក នៅខណៈដែលមហាយក្ស​អាស៊ី បានឃើញកំណើនសេដ្ឋកិច្ចយឺតយ៉ាវនៅត្រីមាសទី២ គឺ ៤,៧% ក្នុងឆ្នាំ។

ចង្វាក់កំណើននេះដែលធ្វើឲ្យខកចិត្តសម្រាប់ការរំពឹងពីអ្នកវិភាគ និងពីត្រីមាសទី១ គឺ ៥,៣% ក៏​​ជា​កំណើនសេដ្ឋកិច្ចដែលខ្សោយបំផុតចាប់តាំងពីដើមឆ្នាំ២០២៣ នៅពេលចិនលើកការ​កំហិត​​​ដ៏​​តឹ​ងរ៉ឹង​សម្បើមប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលធ្វើឲ្យសកម្មភាពសេដ្ឋ​កិច្ចត្រូវពិការ។

BNS បានទទួលស្គាល់ថា មូលដ្ឋាននៃការចាប់ផ្តើម និងកំណើនសេដ្ឋកិច្ចពិតប្រាកដ​ត្រូវតែ​ពង្រឹង​ឲ្យរឹងម៉ាំ។

ការលក់រាយក៏ត្រូវធ្វើឲ្យខកចិត្ត គឺ កើនតែ ២% ប្រចាំឆ្នាំ​កាលពីខែ មិថុនា ឬក៏ជាចង្វាក់​ដែល​ខ្សោយ​បំផុត​ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ នៅខណៈ​ដែលផលិតកម្មឧស្សាហកម្មកត់សម្គាល់ថា មាន​កំណើន ៥,៣% កាលពីខែមិថុនា ទល់នឹង ៥,៦% នៅមុននោះមួយខែ។

ចាប់តាំងពីចុងបញ្ចប់នៃរោគរាតត្បាត មហាអំណាចសេដ្ឋកិច្ចទី២ នៅលើពិភពលោក មាន​ការ​លំបាក​នឹងផ្តល់សំទុះ​សកម្មភាពសេដ្ឋកិច្ចឲ្យបានឆាប់រហ័យដោយសារវិបត្តិនៅក្នុង​វិស័យ​អចលន​ទ្រព្យ ដែលតម្រូវការមានទាប និងអត្រាអត់ការងារធ្វើកើនខ្ពស់ នៅក្នុងចំណោម​យុវជន​ចិន។

ពពកខ្មៅសេដ្ឋកិច្ចក៏ពូនគរផងដែរ​ពីខាងបរទេស ជាមួយនឹងសហភាពអឺរ៉ុប និងសហរដ្ឋ​អាម៉េរិក ដែលបាន​បង្កើនជាច្រើនដងនូវរបាំង​ពាណិជ្ជកម្ម ដើម្បីការពារទីផ្សារពួកគេពីផលិត​ផល​ចិន និងការប្រកួតប្រជែងដែលត្រូវបានវិនិច្ឆ័យថា មិនស្មោះត្រង់។

សមាជដ៏មានសារសំខាន់នៃគណបក្សកុំមុយនីស្តចិនលើកនេះ គឺជាការជួបជុំជាគន្លឹះ នៅជុំ​វិញ​ប្រធានាធិបតី ស៊ី ជីនពីង ដែលត្រូវតែអាចកំណត់នៃការកំណត់ទិស​ដៅធំៗ​ខាងសេដ្ឋកិច្ច​របស់​ប្រទេសសម្រាប់៥ឆ្នាំទៅមុខ។ កាលពីអតីតកាល ការប្រជុំបែបនេះ តែងផ្តល់ជាទៀង​ទាត់​​នូវ​ការប្រែប្រួលដ៏មានសារសំខាន់​នៃនយោបាយសេដ្ឋកិច្ចរបស់ប្រទេស។

អ្នកវិភាគ​សេដ្ឋកិច្ច​ជាច្រើន​រំពឹងថា នឹងមានវិធានការគាំទ្រសកម្មភាពសេដ្ឋកិច្ច។

នៅក្នុងកំណត់សម្គាល់មួយរបស់អ្នកវិភាគ សារ៉ា តាន និងហារី មឺហ្វី គ្រូស នៃទីស្នាក់ការ​របស់​អង្គការ​សេវាកម្មហិរញ្ញវត្ថុ Moody’s Analystics សរសេរថា នៅក្នុងចំណោមវិធានការនានា​ដែល​គេផ្តល់អនុសាសន៍ឲ្យអនុវត្ត គឺមាន កំណែទម្រង់វិស័យ​អចលនាទ្រព្យ ការបង្កើតបន្ថែម​ទៀត​នូវការងារឯកទេសសម្រាប់អ្នកទទួលសញ្ញាបត្រ ឬក៏​ការកែតម្រូវ​ពន្ធអាករ​ដើម្បីសម្រាល​បំណុល​របស់សហករតំបន់។ ប៉ុន្តែក្រុមអ្នកវិភាគវាយតម្លៃថា ទិសដៅរបស់​គណបក្ស​កុំមុយនីស្ត នឹងប្រហែលជាមិនសម្រេចចិត្ត​នូវកំណែទម្រង់ដាច់ខាតទេ ហើយនឹងគ្រាន់តែ​សម្រួល​ខ្លះៗប៉ុណ្ណោះ​ដើម្បីអភិវឌ្ឍវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ឬក៏ជាការប្រកាស​អំពីវិធាន​ការ​មួយ​ចំនួន​ដើម្បីគាំទ្រនៅក្នុងវិស័យអចលនទ្រព្យ។

 

Daily Program

Livesteam thumbnail