នីការ៉ាហ្គ័និរទេសលោកបូជាចារ្យ ៧ នាក់ន្ថែមទៀត

បន្ទាប់ពីចាប់ឃុំខ្លួនបុព្វជិតព្រះសហគមន៍កាតូលិកជាបន្តបន្ទាប់មកនោះ រដ្ឋាភិបាលនីការ៉ាហ្គ័បានសម្រេចនិរទេសលោកបូជាចារ្យចំនួន៧ នាក់បន្ថែមទៀតចេញពីប្រទេសដោយបញ្ជូនពួកគេទៅទីក្រុងរ៉ូម។ នេះបើតាមវ៉ាទីកង់ញូវ។

ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ​ដោយ​រដ្ឋាភិបាល​នីការ៉ាហ្គ័រ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​បាន​ចែង​ថា “បូជាចារ្យ​នីការ៉ាហ្គ័រ ៧ នាក់​បាន​ចាក​ចេញ​ពី​នីការ៉ាហ្គ័​ទៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី”។

ប្រភពដដែលបានបញ្ជាក់ថា បូជាចារ្យទាំងអស់ជាសមាជិក នៃព្រះសហគមន៍កាតូលិកភូមិភាគ ម៉ាតាហ្គាល់ប៉ា (Matagalpa )និង អេស្តែលលី (Estelí ) ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនីការ៉ាហ្គ័របានឲ្យដឹងថា លោកបូជាចារ្យ ហ្រ្វូតូស វាល់ (Frutos Valle) អ្នកគ្រប់គ្រងភូមិភាគ អេស្តែលលី ដែលត្រូវបានឃុំខ្លួនកាលពីថ្ងៃទី ២៦ខែកក្កដា មិនស្ថិតក្នុងចំណោមអ្នកដែលត្រូវបានបណ្តេញចេញពីប្រទេសនោះទេ។

នេះ​ជា​លើក​ទី​ប្រាំ​ហើយ​ដែល​នីការ៉ាហ្គ័រ​បាន​និរទេស​ក្រុមលោកបូជាចារ្យបែបនេះ ដោយគេដឹងថា លើកដំបូង ក្នុង​ខែ​តុលា ឆ្នាំ​២០២២ និង​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដោយបូជាចារ្យ​ជាច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​សហរដ្ឋ​អាមេរិក។ នៅខែតុលា ឆ្នាំ ២០២៣ និងខែមករា ឆ្នាំ ២០២៤ ក្រុមបូជាចារ្យពីរក្រុមផ្សេងទៀត រួមជាមួយនឹងអភិបាល ពីរនាក់ ត្រូវបានបញ្ជូនទៅទីក្រុងរ៉ូម។

ទន្ទឹមនឹងនេះដែរ អតីតឯកអគ្គរដ្ឋទូតនីការ៉ាហ្គ័រប្រចាំអង្គការរដ្ឋអាមេរិក (OAS) លោក  អាទូរូ ម៉ាហ្វែល យេសស្កាស (Arturo McFields Yescas ) បានបញ្ជាក់កាលពីថ្ងៃពុធថា រដ្ឋាភិបាលដែលដឹកនាំដោយលោក ដាញែល អ័តែហ្គា ( Daniel Ortega) បានបញ្ជាឱ្យបណ្តេញឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំប្រទេសនីការ៉ាហ្គ័ គឺ ចេញផងដែរ ។

ជាការឆ្លើយតបរដ្ឋាភិបាលប្រេស៊ីលក៏បានសម្រេចចិត្តនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបណ្តេញឯកអគ្គរដ្ឋទូតនីការ៉ាហ្គ័ ចេញវិញចំពោះជំហានដែលធ្វើឡើងដោយអាជ្ញាធរនីការ៉ាហ្គ័រ

Daily Program

Livesteam thumbnail