នីការ៉ាហ្គ័និរទេសបូជាចារ្យពីររូបទៅទីក្រុងរ៉ូម

លោកបូជាចារ្យព្រះសហគមន៍កាតូលិកពីររូបទៀតត្រូវបានបណ្តេញចេញពីប្រទេសនីការ៉ាហ្គ័បន្ទាប់ពីការចាប់ខ្លួនរបស់ពួកគេកាលពីសប្តាហ៍មុន ដែលនាំឱ្យចំនួនបូជាចារ្យទាំងអស់ត្រូវបានបណ្តេញចេញពីប្រទេសនេះឡើងដល់ ២៤៥ នាក់ចាប់តាំងពីឆ្នាំ ២០១៨មក។​

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកបូជាចារ្យពីររូបចុងក្រោយ ត្រូវបានចាប់ខ្លួននៅនីការ៉ាហ្គ័រ កាលពីថ្ងៃទី ១០ និង ១១ ខែសីហា ហើយ ត្រូវបានសម្រេចបណ្តេញចេញដោយរដ្ឋាភិបាល។

ចាប់តាំងពីឆ្នាំ២០១៨មកដល់ពេលនេះ រដ្ឋាភិបាលនីការ៉ាហ្គ័រ បានកំពុងតែមានវិវាទការទូតមួយដ៏ធ្ងន់ធ្ងរ ដោយក្រៅពីបព្វជិតសាសនា រដ្ឋាភិបាលប្រទេសនេះក៏បានបណ្តេញចេញនូវអ្នកកាទូតសន្តអាសនៈ​ផងដែរ ដោយសារតែបព្វជិតត្រូវបានចោទប្រកាន់ថា និយាយប៉ះពាល់ដល់របបដឹកនាំនៅក្នុងប្រទេស។​

នៅក្នុងចំណោមបព្វជិត ២៤៥ នាក់ នេះ គឺមាន ឯកអគ្គរាជទូតម្នាក់ អភិបាលនៃព្រះសហគមន៍៣នាក់ បូជាចារ្យ១៣៦​នាក់ និសិ្សតទេវវិទ្យាល័យ​៣នាក់ ក្រៅពីនោះគឺសាសនទូត​​ជាង១០០ នាក់។

ក្នុងនោះដែរក៏មានប្រជាជននីការ៉ាហ្គ័រមួយចំនួនទៀតបានត្រូវដកសញ្ជាតិនិងបណ្តេញចេញពីប្រទេសផងដែរ៕

Daily Program

Livesteam thumbnail