ធាតុរបស់សន្តហ្រ្វង់ស៊ីស្កូ ត្រូវ​បាន​ដាក់​ឲ្យ​គោរព​ពេញមួយខែ

ក្នុងអំឡុងពេលរំលឹកខួប​សន្តហ្រ្វង់ស៊ីស្កូ​នៃព្រះសហគមន៍ អាសស៊ីស៊ី (Assisi )គម្រប់​​មួយសតវត្សរ៍ សារីរិកធាតុរបស់លោក​ ត្រូវបានយកមកដាក់បង្ហាញនៅទីសាធារណៈដើម្បីគ្រីស្តបរិស័ទគោរព។

នេះជាពេលវេលាដ៏កម្រ និងជាប្រវត្តិសាស្ត្រសម្រាប់ព្រះសហគមន៍កាតូលិក ដែលបូជនីយេសក៍​​រាប់ពាន់នាក់មកពីជុំវិញពិភពលោក អាច​ប្រមូលផ្តុំគ្នានៅព្រះសហគមន៍អាសស៊ីស៊ី នៅក្នុងប្រទេសអ៊ីតាលី ដើម្បីគោរព​ធាតុរបស់សន្តហ្រ្វង់ស៊ីស្កូ។

កាលពីពេលថ្មីៗកន្លងទៅនេះ គ្រីស្តបរិស័ទដែលជាបូជនីយេសក៍នៅទីក្រុងនេះ ប្រមាណជា ១៨.០០០ នាក់ បានមកគោរព​ធាតុនេះរួចហើយ។

អដ្ឋិធាតុត្រូវបានដាក់តាំងបង្ហាញនៅក្នុងរូងក្រោមដីនៅវិមានបាស៊ីលីកានៃសន្តហ្រ្វង់ស៊ីស្កូ ជាកន្លែងដែល សន្តហ្រ្វង់ស៊ីស្កូ​ត្រូវបានបញ្ចុះនៅឆ្នាំ១២៣០។

ពិធីបង្ហាញអដ្ឋិធាតុនេះគឺបានធ្វើ ចាប់ពីថ្ងៃទី ២២ ខែកុម្ភៈ ដល់ថ្ងៃទី ២២ ខែមីនា គឺជាផ្នែកមួយនៃការរំលឹកខួបលើកទី ៨00 ឆ្នាំនៃការស្លាប់របស់សន្តហ្រ្វង់ស៊ីស្កូ ដែលជាបុរសក្រីក្រម្នាក់ ប៉ុន្តែក៏ជាសក្ខីកម្មនៃជំនឿនិងការបម្រើអ្នកតូចទាបរបស់ព្រះសហគមន៍កាតូលិក៕

Daily Program

Livesteam thumbnail