ធនាគារជាតិនៃកម្ពុជា ដកហូតអាជ្ញាបណ្ណធនាគារផេនដា

ធនាគារជាតិនៃកម្ពុជា បានសម្រេចដកហូតអាជ្ញាបណ្ណធនាគារផេនដា ខម​មើស​លប៊ែង ម.ក លែងឱ្យប្រតិបត្តិការអាជីវកម្មទៀតហើយ។ ការសម្រេចបានធ្វើឡើង​តាមរយៈសេចក្តីប្រកាសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅនេះ។

ទន្ទឹមនឹងការដកហូតអាជ្ញាបណ្ណរបស់ធនាគារផេនដាហើយនោះ ធនាគារជាតិនៃកម្ពុជា បានសម្រេចឱ្យក្រុមហ៊ុន ម៉ូរីស៊ុនកាក់ អិមខេអេ ជាអ្នកជម្រះបញ្ជីឱ្យធនាគារផេនដា ក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។

សូមបញ្ជាក់ថា ធនាគារផេនដា បានបើកដំណើរការអាជីវកម្មជាផ្លូវការកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។ ការសម្រេចដកហូតអាជ្ញាបណ្ណដោយធនាគារជាតិនៃកម្ពុជា​នាពេល​នេះ មិនទាន់បានបញ្ជាក់ពីមូលហេតុនៅឡើយនោះទេ៕

 

Daily Program

Livesteam thumbnail