ទាហាន​អ៊ុយក្រែន​រាប់​ពាន់​នាក់​វាយចូលទឹកដី​រុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡេនស្គី បានទទួលស្គាល់ថា កងកម្លាំងអ៊ុយក្រែនកំពុងប្រយុទ្ធនៅក្នុងតំបន់ ឃឹស (Kursk ) របស់រុស្ស៊ី។

វ៉ាទីកង់ញូវបានរាយការណ៍ថា ឆ្លើយតបនឹងការលុកលុយរបស់អ៊ុយក្រែន រុស្ស៊ី​បានរឹតបន្តឹងសន្តិសុខ ​យ៉ាង​ខ្លាំង​នៅ​តាម​តំបន់​ព្រំដែន​ចំនួន​បី ខណៈ​ការ​ប្រយុទ្ធ​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៦​ហើយ។ ក្នុងពេលជាមួយគ្នានេះ បេឡារុស្សបានបញ្ជូនទាហានបន្ថែមទៀតទៅកាន់ព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ដោយចោទប្រកាន់ទីក្រុង គៀវ ពីបទរំលោភលើដែនអាកាសរបស់ខ្លួន។

ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធររុស្ស៊ីបានទទួលស្គាល់ថា មនុស្សរាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញ ខណៈដែលកងទ័ពរុស្ស៊ីហាក់ដូចជាមិនបានត្រៀមខ្លួនសម្រាប់ការវាយលុក។

វីដេអូបង្ហាញពីអ្វីដែលហាក់ដូចជាខ្សែរ​រថយន្តយោធារុស្ស៊ីដែលកំពុងឆេះនៅក្នុងតំបន់នោះ។ វីដេអូនេះត្រូវបានគេថតច្បាស់នៅលើផ្លូវហាយវេ E38 ក្នុងទីក្រុង អុកយ៉ាប័ ស្គូ (Oktyabr’skoe )របស់រុស្ស៊ី ដែលមានចំងាយជាង ៣៦គីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែន៕

Daily Program

Livesteam thumbnail